ព័ត៌មានថ្មីៗប្រចាំថ្ងៃ

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ល្បែងភ្នាល់ជល់មាន់តាម Online កំពុងល្បីកក្រើកនៅ ក្រុងកំពត ខេត្តកំពតវិញហើយ !!!

ខេត្តកំពត ៖ តាមប្រភពពីប្រជាពលរដ្ធ បានរាយការណ៍មកថា ល្បែងជល់មាន់ Online ចាប់ផ្តើមកំរើកវិញហើយ ទាំងក្នុងក្រុង និង តាមបណ្តារស្រុកនាៗជាពិសេស ក្រុងកំពត…។ ល្បែងជល់មាន់តាម Online មួយកន្លែង នៅភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ (ក្រុងកំពត) កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន ។ ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ធាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។ សូមបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងសុីសងមួយកន្លែង ស្តិតកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត/(ខេត្តកំពត) សង្ស័យប្រហែលអាជ្ញាធរមានសមត្ថកិច្ច លោកអធិការ ក្រុងកំពតលោកអភិបាលក្រុង គិតថាប្រហែលជាគេមើលមិនឃើញទេមើលទៅ..។ សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត […]

ព័ត៌មានស៊ើបអង្កេត

ល្បែងសុីសងមាន់ជល់ ONLINE សុីសងតាម LAPTOP ជិតផ្សារតាកែវ នៅភូមិ ថ្នល់បែក សង្កាត់ រការក្រៅ ក្រុង ដូនកែវ បានបើកលេងជារៀងរាល់ថ្ងៃដោយមិនមានការរំខានដល់សមត្ថកិច្ចណា១ឡើយ?

ការិយាល័យនិពន្ធ៖017 767 798 ខេត្តតាកែវ ៖ ល្បែងសុីសងមាន់ជល់ Online សុីសងតាម Laptop ជ្រកក្រោមហាងកាហ្វេ ចំនួន១កន្លែង នៅភូមិ ថ្នល់បែក សង្កាត់ រការក្រៅ ក្រុង ដូនកែវបានបើកលេងជារៀងរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ។ ទីតាំងល្បែង Online ពីរកន្លែងខាងលើនេះកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ិន សែន  ដែលបានដាក់បញ្ជាហាមដាច់ខាតមិនឲ្យមានល្បែងសុីងសងខុសច្បាប់ឡើយ ។ តែផ្ទុយទៅវិញអាជ្ញាធរ និង សមត្ថកិច្ចក្រុងដូនកែវបាននឹងកំពុងប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទៀតផង។ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….។ ជុំវិញករណីនេះ ប្រជាពលរដ្ឋបានស្នើរសុំថ្នាក់ដឹកនាំខេត្តមាន លោកអភិបាលខេត្ត លោកស្នងការខេត្ត […]

ព័ត៌មានស៊ើបអង្កេត

វីវរហើយ ល្បែងទឹកភ្លៀងកំពុងលេងកណ្តាលទីក្រុងភ្នំពេញ តែ! គ្មានសមត្ថកិច្ចបង្រ្កាប ព្រោះត្រូវថ្នាំសណ្ដំម្ចាស់ទីតាំង ? (វគ្គ១)

រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ (ម្តុំអូឬស្សី) បានឲ្យដឹងថា៖ សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេងហើយ ពីខែឧសភា ដល់ខែតុលា គឺជាខែពេញនិយម សម្រាប់អ្នកលេងល្បែងទឹកភ្លៀង។ ជាទូទៅឲ្យ​តែមេឃស្រទុំ ឬមេឃឡើងខ្មៅម្ដងៗ ក្រុមអ្នកមានៗ ឬអ្នកលេងល្បែងទឹកភ្លៀងបានប្រមូល​ផ្ដុំគ្នាដើម្បី​ចាក់ ឬ ភ្នាល់​ទឹកភ្លៀង អ្នកខ្លះចាក់​ទឹកភ្លៀងតាមវិទ្យុទាក់ទង អ្នកខ្លះចាក់តាមទូរស័ព្ទ។​ ការចាក់លេងល្បែងទឹកភ្លៀងនេះ គឺមានការភ្នាល់គ្នា​រហូត​រាប់រយ​ រាប់ពាន់ និងរាប់ម៉ឺនរាប់សែនដុល្លារឯណោះ។ ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងទឹកភ្លៀងដែលកំពុងលុកលុយខ្លាំងជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញនេះ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបទ្បើយ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេល្បែងទឹកភ្លៀងធំជាងគេ នៅកណ្តាលរាជធានីភ្នំពេញនេះ ជាអនិកជនមកពីអាមេរិកឈ្មោះ តាសួរ ឲ្យតែជិតដល់រដូវភ្នាល់ល្បែងទឹកភ្លៀងម្តងៗ អនិកជនរូបនេះ ទ្បើងយន្តហោះមកកម្ពុជា ដើម្បីបើកល្បែងស៊ីសងនេះ។ ដោយឡែកពាក់ព័ន្ធនិងករណីនេះ ThumbPost មិនអាចសុំការទំនាក់ទំនងអនិកជនមកពីអាមេរិក ឈ្មោះ តាសួរ នោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី […]

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

សង្វៀនជល់​មាន់ របស់ឈ្មោះ តាពែក  ចាប់ផ្តើម​បើកលេង​យ៉ាងគគ្រឹក​គគ្រេង ក្នុងទឹក​ដី ឃុំ ឬស្សីកែវ ស្រុក ព្រែកប្រសប ខេត្ត ក្រចេះ សមត្ថកិច្ចមិនហ៊ាននចុះប​ង្ក្រាប.. !

ខេត្ត ក្រចេះ ស្រុក ព្រែកប្រសប ៖ សង្វៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែងចល័តស្ថិតនៅ  ឃុំ ឬស្សីកែវ ស្រុក ព្រែកប្រសប ខេត្ត ក្រចេះ កំពុងតែបើ​ក​ ដំណេីរការឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង មិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ណាចុះ​ណែនាំ​ និង​បង្កា​បនោះ​ឡើយ ​។ មជ្ឈដ្ឋានប្រជាពលរដ្ឋចេះតែឆ្ងល់ថា លោក វរៈសេនីយ៍ឯក  ចាន់ ផល្លា អធិការនរគបាលស្រុក ព្រែកប្រសប   សម្ងំស្ងៀមបានយ៉ាងម៉េច ទើបមិនហ៊ាន ចុះបង្រ្កាប ឬ មួយឈ្មោះ តាពែក មានខ្នងអាងខ្សែធំខាងណាមកកាង។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន​ឲ្យដឹងបន្តថា ម្ចាស់សង្វៀនឈ្មោះ តាពែក បើកដំណើរលេងនិងកែនប្រមូលផ្តុំមនុស្សឲ្យចូលេងល្បែងប្រជល់មាន់ និង អាប៉ោងដោយ​សេរី និង មានក្រុមញៀន​ល្បែងស​ម្រុក​ចូល​លេ​ងព​ពាក់​ពពួន​គ្នា ដូ​ចទឹក​បាក់​ទំនប់ មកពីភាពកម្សោយរបស់អាជ្ញាធរស្រុក ព្រែកប្រសប់ ។ ប្រភពពីប្រជាពលរដ្ឋខាងលេីបាន​ឲ្យដឹងបន្ថែមថា ម្ចាស់​ទី​តាំង​ រូបនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​នៅពីក្រោយ ហើ​យ​មើល​ទៅ បាន​ជាហាន​បើក​ឲ្យ​លេង ដោ​យមិ​នខ្វល់​ ពីចំណាត់ការ ឬការ​រំខា​នដ​ល់អ្នក​ជិត​ខាងឡើយ​ ហើ​យម្យ៉ាងវិ​ញ​ទៀត លេងសប្បា​យស្រែក​ទ្បូទ្បា ហូរ​កញ្ជ្រៀវគង​រំពងទៀត​ផង។​​ […]

ព័ត៌មានស៊ើបអង្កេត

លោក ណុប នី ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តតាកែវ អាចជាអ្នកនៅពីក្រោយខ្នងជញ្ជីងថ្លឹងរថយន្តនៅភូមិ ឃ្លាំងសម្បត្តិ ឃុំ  ពត់សរ ស្រុក បាទី ថ្លឹងតែលុយដែរឬទេ  ?

ខេត្តតាកែវ ៖ ក្រុមអ្នកដឹកដីនិងដឹកទំនិញធ្ងន់ៗតាមរថយន្តធំៗបានបង្ហើបឲ្យដឹងថា ស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តដឹកផ្ទុកលើសទម្ងន់កំណត់ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់សរ ស្រុក បាទី ខេត្ត តាកែវ ហាក់បីដូចជាបង្កើតឡើងដើម្បី ប្រមូល ផលប្រយោជន៍តែប៉ុណ្ណោះមិនគិតពីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋឡើយ។ ការលើកឡើងបែបនេះគឺដោយសារគេសង្កេតឃើញថា មានរថយន្តយីឌុបធំៗដឹកជញ្ជូនសម្ភារនិងទំនិញផ្សេងៗ ឆ្លងកាត់ទៅ បានដោយរលូន ពោលគឺមិនហ៊ានត្រួតពិនិត្យឬថ្លឹងទម្ងន់រថយន្តនោះឡើយពេលទៅដល់ស្នាក់ការស្ថានីយជញ្ជីងខាងលើ គឺម្ចាស់រថយន្តគ្រាន់តែចុះទៅជួបមន្ត្រីជំនាញក្នុងការិយាល័យរួចហើយអាចបន្តដំណើរទៅមុខទៀតបានធម្មតា ។ ប្រជាពលរដ្ឋនៅស្រុក បាទី បានឲ្យដឹងថាក្នុងមួយយប់ៗគេសង្កេតឃើញរថយន្តយីឌុបធំៗជាច្រើនគ្រឿងដឹកផ្ទុកដែក និងសម្ភារទំនិញផ្សេងៗ ពេញព្រៀបមកពី តំបន់នានាឆ្លងកាត់ ស្រុក បាទី ឆ្ពោះទៅខេត្ត កណ្តាល និង រាជធានីភ្នំពេញ ដើម្បីបន្តទៅលក់នៅទីផ្សារ ។ ប្រភពពីក្រុមអ្នកបើករថយន្តដឹកដី និងដឹកទំនិញផ្សេងៗបានឲ្យដឹងដូចៗគ្នាថា រាល់ការដឹកជញ្ជូនក្នុងមួយជើងៗពួកគាត់ត្រូវចំណាយលុយកាកច្រើន បង់តាមជញ្ជីងផង  ពិសេសនៅតាមស្ថានីយជញ្ជីងនីមួយៗបើបង់តាមមនោ សញ្ចេតនាបង់ចាប់ពី១ម៉ឹន ទៅ ៥ម៉ឺនទៅ៨ម៉ឺនរៀល ប៉ុណ្ណោះ ហើយបើគេថ្លឹងរកឃើញថាផ្ទុកលើសទម្ងន់វិញគឺគេតម្រូវបង់ផាកពិន័យមួយ គុណនឹងពីរឯណោះ ។ ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនដែក ដី និងទំនិញផ្សេងៗត្រូវបានគេដឹង ថា មានកាដឹកផ្ទុកលើសទម្ងន់ដែលច្បាប់បានកំណត់ តែគេសង្កេតឃើញការអនុវត្តច្បាប់របស់មន្ត្រីជំនាញស្នាក់ការស្ថានីយជញ្ជីងមួយនេះហាក់មានសភាពធូររលុង […]

ព័ត៌មានស៊ើបអង្កេត

សង្វៀនជល់មាន់ដ៏ធំនៅចំកណ្តាលក្រុងក្រចេះ បើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានការរំខានស្ថាប័នពាក់ព័ន្ធណាមួយឡើយ?

ខេត្តក្រចេះ ក្រុងក្រចេះ ៖ ប្រជាពលរដ្ធនិងមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថាទីតាំងល្បែងស៊ីសងនិងសង្វៀនបញ្ជាល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅចំកណ្ដាលក្រុងក្រចេះ កំពុងបើកលេងភ្នាល់ដាក់លុយរាប់ពាក់ដុល្លា យ៉ាងសប្បាយអឺងកង អាជ្ញាធរសមត្ថកិច្ច មិនហ៊ានក្អកផង ចំណែក លោក វ៉ា ថន អភិបាល ខេត្តនិងលោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការខេត្ត និង លោកសាន្ត ប៊ុនថាន ជាបញ្ជាការកងរាជអាវុធហត្ថ ក្រចេះមិនដែលចុះបង្ក្រាបឡើយខ្លាចចំរបស់អ្នកធំ។ ប្រជាពលរដ្ធសូមបញ្ជាក់ថាទីតាំងល្បែងស៊ីសងសង្វៀនបញ្ជាល់មាន់មួយនេះនៅក្នុងរបងថ្មដីឡូត៍មួយកន្លែងក្បែវត្ត “ហុង ឡាំ ” ក្រុងក្រចេះ ស្ថិតនៅភូមិ  កន្ទ្រីង សង្កាត់ អូរឫស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ ។ ថ្មីៗនេះទីតាំងបញ្ជាល់មាន់ដ៍ធំមួយនេះបានបើកលេងជាយូមកហើយតែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះសួរនាំម្ដងណាឡើយ តែផ្ទុយទៅវិញជារឿងមួយគេសង្កេតឃើញមាន សមត្ថកិច្ច ខ្លះមកចូលលេងដែល ធ្វើឲ្យបានបង់តម្លៃឲ្យសមត្ថកិច្ចទៅវិញ ។ ប្រជាពលរដ្ឋបានបន្តទៀតថា មិនតែប៉ុណ្ណោះពួកគាត់មានកា ព្រួយបារម្មណ៍ពីសុវត្តភាពសន្តិសុខសង្គមរឿងចោរលួចចោរ ប្លន់និង អំពើហឹង្សាដែលកើតចេញពីសកម្មភាពល្បែងស៊ីសង នេះតែម្ដង ។ ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរទៅ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក អ៊ូ […]

ព័ត៌មានស៊ើបអង្កេត

លោក​ ​អន​ ​ស៊ីនួន​ ​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ដុះស្លែប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ?

(​កណ្ដាល​)៖​ ​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​ ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ថា​ក្រោយក្រោយ លោក​ ​អន​ ​ស៊ីនួន​ ​មិន​ចាត់​វិធាន​ ​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​និង​ទំនិញ​បង់ពន្ធ​ ​មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល​ ​នោះ​ទេ​។​ ​ផ្ទុយ​ ​ទៅវិញ​ ​លោក​ ​អន​ ​ស៊ីនួន​ ​ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ទើប​ខំប្រឹង​ស្រង់​ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ ​អន​ ​ស៊ីនួន​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពេល​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​អន​ ​ស៊ីនួន​ ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់​លោក​ ​វ៉ូ​ ​វណ្ណា​ ​អតីតប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។​ ​ប្រភព​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​ចូល​មករា​ជ​ធានី​ភ្នំពេញ​ ​គឺជា​ប្រភព​ចំណូល​របស់​លោក​ ​អន​ ​ស៊ីនួន​ ​តែម្តង​។​ ​ជាក់ស្ដែង​តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​អន​ ​ស៊ីនួន​ ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​ ​ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។​ ​ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃធំ​ ​និង​ច្រក​ផ្សេងទៀត​ ​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក​ ​វ៉ូ​ ​វណ្ណា​ ​នៅ​ធ្វើជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ […]

ព័ត៌មានស៊ើបអង្កេត

ខ្សឹបៗកុំឲ្យគេដឹង៖ ឈ្មួញជួញឈើល្បីឈ្មោះ ដែលអះអាងខ្លួនជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ចេញរកស៊ីឈើឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ ?( វគ្គ១)

ខេត្តក្រចេះ៖  ឈ្មួញជួញឈើល្បីឈ្មោះនៅខេត្តក្រចេះ និងអះអាងខ្លួនឯងថាជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ឈ្មោះ ធា ដែលបានបាត់មុខមួយរយៈបន្ទាប់ពីមានការចុះផ្សាយពីបណ្តាសារព័ត៌មានផ្សេងៗពីសកម្មភាពប្រព្រឹត្តិបទល្មើសជួញឈើខុសច្បាប់នៅស្រុកសំបូរ និងស្រុកព្រែកប្រសបនោះ ពេលនេះ ចាប់ផ្តើមលួចធ្វើសកម្មភាពរបស់ខ្លួនឡើងវិញហើយ…។ ឈ្មួញជួញឈើឈ្មោះ (ធា) ដែលសមត្ថកិច្ចខេត្តក្រចេះមួយចំនួនធំ មិនហ៊ានក្អកគ្រហែមព្រោះតែដឹងថា ជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះនោះ បានធ្វើសកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញ ដោយបានទាក់ទងក្រុមគោយន្តកន្ត្រៃដឹកឈើចេញពីតំបន់ព្រៃឡង់ភ្នំជី ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ដឹកយកទៅលក់នៅស្រុកស្ទឹងត្រង់ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ ប្រភពកៀកជិតនឹងឈ្មួញឈ្មោះ ធា បានឱ្យដឹងថា សកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញនេះ ចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ​ ដោយមានម្ចាស់គោយន្តកន្ត្រៃម្នាក់ឈ្មោះ ម៉ា នី បានដឹកជញ្ជូនឈើឱ្យឈ្មួញឈ្មោះ(ធា)នោះឆ្លងទន្លេនៅត្រើយខាងលិច ដើម្បីយកទៅលក់នៅស្រុកស្ទឹងត្រង់ តាមរយៈរថយន្តស៊ាំយ៉ុងកែច្នៃ។ ប្រភពខាងលើបន្តថា ឈ្មោះ ធា មេឈ្មួញឈើជើងខ្លាំងម្នាក់នេះធ្លាប់បានផ្អាកសកម្មភាពមួយរយះធំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកពេលនេះ ស្រាប់តែលេចឮថា ឈ្មួញជួញឈើឈ្មោះ ធា ចាប់ដំណើរការវិញតាំងពាក់កណ្តាលខែ មីនា មកម្ល៉េះ ឈ្មួញឈ្មោះ ធា បានធ្វើដំណើរចេញមកពីទឹកដីស្រុកសំបូរត្រើយខាងលិច ឆ្លងកាត់ស្រុកព្រែកប្រសព្វ ឆ្ពោះទៅខេត្តកំពង់ចាមដើម្បីរត់ការចេញឈើឡើងវិញ ដោយបានទាក់ទងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមបណ្តាយផ្លូវឆ្លងកាត់ទាំងអស់ ដោយបានបង់ប្រាក់ជូនមន្ត្រីជំនាញទាំងនោះប្រចាំខែ ជាថ្នូរនឹងការធ្វើអាជីវកម្មជួញដូរឈើឡើងវិញ និងទទួលបានភ្លើងខៀវពីមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ព័ត៌មានជាតិ

អ៊ុយក្រែ​ន​ព្យាយាម​​ បង្ហាញ​ពី​សមត្ថភាព​​ របស់​ខ្លួន​ក្នុង​កា​រ​កម្ចាត់​រុស្ស៊ី

ដើម្បីធានាដល់លោកខាងលិចឡើងវិញនិងអាចបន្តទទួលបានជំនួយសព្វាវុធអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចកម្ចាត់រុស្ស៊ីទាំងស្រុងនៅលើសមរភូមិ។ប៉ុន្មានសប្តាហ៍មុនកងទ័ពអ៊ុយក្រែនត្រូវបាន”កប់” ដោយកម្លាំងកាំភ្លើងធំរុស្ស៊ីដ៏លើសលប់នៅក្នុងសមរភូមិភាគខាងកើតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដកថយពីទីក្រុង Severodonetsk, Lysychansk នៅចំពោះមុខការរុលទៅមុខនៃកងទ័ពរុស្ស៊ី។ដូច្នេះការគាំទ្ររបស់លោកខាងលិចក៏ហាក់ដូចជាធ្លាក់ចុះផងដែរចំពេលមានការសង្ស័យថា អ៊ុយក្រែនទំនងជាមិនឈ្នះសង្គ្រាមនិងថាអាវុធទំនើបដែលខ្លួនផ្តល់នោះទំនងជាមិនអាចជួយក្រុងគៀវឱ្យវិលទៅរកស្ថានភាពបញ្ច្រាស់បានទេ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែបន្តផ្ញើសារទៅកាន់លោកខាងលិចថាខ្លួនអាចឈ្នះបានហើយយុទ្ធសាស្ត្ររបស់ខ្លួននៅតែដំណើរការដោយផ្តល់ថាលំហូរនៃសព្វាវុធទំនើបទៅកាន់ប្រទេសនេះមិនត្រូវបានរំខាន។គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើអ៊ុយក្រែនអាចទទួលបានផលប្រយោជន៍ពីឧត្តមភាពរបស់យោធារុស្ស៊ីខាងកម្លាំងបាញ់ និងកម្លាំងមនុស្សដែរឬទេ?។ការស្នើសុំអាវុធរបស់អ៊ុយក្រែនគឺញឹកញាប់ណាស់ដែលប្រទេសលោកខាងលិចមួយចំនួនចាប់ផ្តើមមានអារម្មណ៍រំខានដោយចោទសួរពីការពិតនៃការអះអាងរបស់ទីក្រុងគៀវអំពី “ជ័យជំនះលើរុស្ស៊ី”។នេះបើយោងតាមប្រភពចំណេះដឹងជាច្រើនបញ្ហា។ប៉ុន្តែកាលពីសប្តាហ៍មុន តាមរយៈការប្រើម្តងហើយម្តងទៀតនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់សត្រូវអ៊ុយក្រែនបានព្យាយាមម្តងទៀតដើម្បីបង្ហាញថាខ្លួនអាចកម្ចាត់សត្រូវរបស់រុស្ស៊ីបានហើយកំពុងសម្លឹងរកការធ្វើដូច្នេះ។យោធាអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងភាពជោគជ័យនៅលើសមរភូមិដូចជាការវាយឆ្មក់នាពេលថ្មីៗនេះលើទីប្រជុំជន Nova Kakhovka ក្បែរទន្លេ Dnipro នៅភាគខាងត្បូងនៃប្រទេសនៅពេលដែលគ្រាប់រ៉ុក្កែត HIMARS បានវាយប្រហារឃ្លាំងរំសេវរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំ។ការ​វាយប្រហារ​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​អ៊ុយក្រែន។កាំភ្លើងធំរបស់រុស្សីមានច្រើនជាងអ៊ុយក្រែន១០ដង។ប៉ុន្តែបើគ្មានគ្រាប់កាំភ្លើងធំបែបនេះទេ វាគ្មានប្រយោជន៍ទេ។ HIMARS ដែលមានរយៈចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវខ្ពស់ កំពុងជួយអ៊ុយក្រែនឱ្យឈានដល់ចំណុចខ្សោយបំផុតនៅក្នុងខ្សែសង្វាក់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី។កាលពីប៉ុន្មានថ្ងៃមុនកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់HIMARSស្ទាក់ចាប់ស្ពានសរសៃឈាមមួយនៅលើទន្លេ Dnipro ។ នេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់រថយន្តផ្គត់ផ្គង់របស់រុស្ស៊ី។ក្រុមអ្នកវិភាគនិយាយថាការវាយឆ្មក់នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការប្រឆាំងការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងដោយមានគោលដៅដណ្តើមយកទីក្រុងសំខាន់នៃ Kherson មកវិញពីកងទ័ពរុស្ស៊ី។កាលពីថ្ងៃទី២១ខែកក្កដាមន្ត្រីអ៊ុយក្រែនបានប្រកាសថាកងកម្លាំងរបស់ពួកគេបានវាយប្រហារគោលដៅជាង ២០០នៅភាគខាងត្បូង ជាមួយនឹងគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiyReznikovបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃទី១៩ ខែកក្កដាថា “រុស្ស៊ីពិតជាអាចចាញ់ហើយយើងបានបង្ហាញពីរបៀប” ។ជំទាវទី១របស់អ៊ុយក្រែនលោកស្រី OlenaZelenskaបាននាំសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ខែកក្កដានៅពេលដែលលោកស្រីថ្លែងទៅកាន់សភាអាមេរិកដោយបន្តអំពាវនាវឱ្យលោកខាងលិចផ្តល់អាវុធសម្រាប់ទីក្រុងគៀវដោយចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញអ៊ុយក្រែន។ប៉ុន្តែទោះបីជាមានសារដ៏រំជើបរំជួលដែលគៀវបានផ្ញើចេញម្តងហើយម្តងទៀតក៏ដោយអ្នកវិភាគនិងមន្ត្រីយោធាលោកខាងលិចបាននិយាយថាវាលឿនពេកក្នុងការទស្សន៍ទាយអនាគតនៃសមរភូមិអ៊ុយក្រែន។ពួកគេ​ក៏​បាន​ព្រមាន​ផងដែរ​ពី​ការ​ដាក់​សង្ឃឹម​ខ្លាំង​ពេក​លើ​អាវុធ​ពិសេស​ណាមួយ​ប្រឆាំង​នឹង​សមរភូមិ​មុខ​ដែល​លាតសន្ធឹង​រាប់រយ​គីឡូម៉ែត្រ​ពី Kharkov នៅ​ភាគ​ខាងជើង​ដល់ Mykolaiv នៅ​ភាគខាងត្បូង​ដោយ​មាន​ធាតុផ្សំ​ជាច្រើន​នៃ​ការភ្ញាក់ផ្អើល។លោក Taras Chmut នាយកអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រទាហានអ៊ុយក្រែនបាននិយាយថា “យើងកំពុងសម្រេចបាននូវអ្វីដែលមិនអាចទៅរួចពីមុន” ។ “ប៉ុន្តែគ្មានការទម្លាយណាមួយនៅខាងមុខទេ។ មិនមាន panacea គ្មានវេទមន្តដើម្បីជួយយើងឱ្យឈ្នះនៅថ្ងៃស្អែក” ។ទោះ​ជា​យ៉ាង​ណា ក្នុង​បទ​សម្ភាស​ក្នុង​ទីក្រុង​គៀវ​កាល​ពី​សប្តាហ៍​មុន មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​នៅ​តែ​មាន​សុទិដ្ឋិនិយម។លោក Oleksiy បាននិយាយថា “ដៃគូររបស់យើងផ្គត់ផ្គង់សព្វាវុធកាន់តែលឿនយើងនឹងបញ្ចប់សង្រ្គាមនេះកាន់តែឆាប់។ […]

ព័ត៌មានជាតិ

ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី​ សមត្ថភាពផ​លិតកម្ម និងការ​ផ្គត់ផ្គង់រ​បស់កម្ពុជា

ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​គូសបញ្ជាក់​ថា​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ​ កើន​ឡើង ៥៤ ភាគរយធៀប​ទៅ​ឆ្នាំមុន ដែល​ស្មើ​នឹង ៥១.៨ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]