អំណាចអ្វីខ្លះទៅទេីបមិនអាចធ្វេីអោយលោក វ៉ា ថន ចាត់វិធានការបញ្ឈប់ លោកគង់ ក្រឹង មេឧក្រឹដ្ឋកម្មព្រៃឈើដ៍ខ្លាំងប្រចាំស្រុកស្នួលមានប្រសិទ្ធភាព ?

ខេត្តក្រចេះ ៖ បើទោះបីជាមានការផ្សព្វផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ឬ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទៅសមត្ថកិច្ចយ៉ាងណាក្តី ក៏សមត្ថកិច្ចមិនខ្ចីខ្វល់ដែររឿងចុះបង្រ្កាបទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅវៀតណាមរបស់លោក គង់ ក្រឹង ។

យោងតាមប្រភពព័ត៌មានច្បាស់ការ​ ចេញពីពលរដ្ឋសុីស្នួលដឹកបទល្មើសព្រៃឈើ​ តាមម៉ូតូ រុឺម៉ក​ និងតាមរថយន្ដតូចធំ​ ដែលដឹកបទល្មើសព្រៃឈើ​ យកទៅលក់ឲ្យមេឈ្មួញមេឧក្រិដ្ឋកម្មព្រៃឈើឈ្មោះ​ គង់ ក្រឹង​ នៅចំណុចបង្គោលលេខ៦៨​ ព្រំដែនចំណុចដេ៣​ និងចំណុចក្រោលគោ ត្រពាំងស្រែ វ៉ាលឺ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ហើយលោកគង់ ក្រឹងលក់បន្តទៅឲ្យឈ្មួញវៀតណាម១ថ្ងៃមិនក្រោម១០ឡានយីឌុបនោះទេ។


លោក​ គង់ ក្រឹង​ មិនត្រឹមតែរកសុីឈើទេ ហ៊ានរកសុី​នូវឥវ៉ាន់គេចពន្ធគ្រប់ប្រភេទ​ ពីប្រទេសវៀតណាម ដោយយកស្តុកទុក​ នៅឃ្លាំងខាងក្រោយផ្ទះលោក​ គង់ ក្រឹង​ ផ្ទាល់​ នេះជាទង្វើដែលរដ្ឋមិនអាចទទួលយកបាន។

ហើយលោក​ គង់ ក្រឹង​ ក៏មានមេការដ៏ជំនិត គឺមេការទី១.ឈ្មោះ​ ហុីម ម៉ាត់ និងមេការទី២.ឈ្មោះ​ ហុីម សំអាត បុគ្គលទាំងពីរត្រូវបានគេអះអាងថាជាអ្នកសារព័ត៌មាន ? ។ គេឆ្ងល់ថាអ្អ្នកសារព័ត៌មាន​ទាំងពីរគួតែបំពេញកាតព្វកិច្ចក្នុងបុព្វហេតុសារព័ត៌មានតែ បែរជាមកកាង​ និងរត់ការឲ្យលោក​ គង់ ក្រឹង​ ដែលជាមេឈ្មួញឈើ​ ដ៏ធំប្រចាំស្រុកស្នួលទៅវិញ ភ្លេចគិតថា​ ខ្លួនកំពុងប្រាស់ចាកវីិជ្ជាជីវ: និងក្រមសីលធម៌​ អ្នកសារព័ត៌មានហើយ។ តើប្រធានអង្គភាពរបស់លោកទាំងពីរនាក់នេះ បានដឹងថា​ បុគ្គលិករបស់ខ្លួន​ កំពុងកាងបទល្មើសព្រៃឈើឲ្យលោក​ គង់ ក្រឹង​ ដែរឬទេ​ ហើយឥឡូវកំពុងល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងតែម្ដង?

ពលរដ្ឋបានលើកឡើងថា​ សូម្បីខាងអាជ្ញាធរ​ សមត្តកិច្ច​ និងជំនាញពាក់ពន្ធ័នៅក្នុងស្រុកស្នួល​ ខេត្តក្រចេះ​ មិនហ៊ានទៅក្បែផង នេះដោយសារលុយដុល្លា​ បិទមាត់​ ឬមួយខ្លាចនឹងអំណាាចលោក​ គង់ ក្រឹង។

ពលរដ្ឋ​​នៅស្រុកស្នួល​ ខេត្តក្រចេះ បានធ្វើការរិះគន់ទៅលើខាងអាជ្ញាធរ សមត្តកិច្ច​ និងជំនាញពាក់ព័ន្ធ​ គ្រប់ស្ថាប័នថា​ អសមត្តភាព ហើយក៏ជាប្រភេទមន្ត្រីគ្រាប់ល្ពៅស្ងោដែរ។