ស្នងការនគរបាល ខេត្ត​ព្រះវិហារ​ថ្មី ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃនេះ​


ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ត្រូវបានតែងតាំងជា ស្នងការនគរបាល ខេត្ត​ព្រះវិហារ​​ជំនួស​លោក យិន ចំណាន ដែលត្រូវទៅកាន់តំណែងជា​ ស្នងការនគរបាល ខេត្តរតនគិរីវិញ ខណៈស្នង​ការ​នគរបាល​ខេត្តរតនគិរី ឧត្តមសេនីយ៍ទោ ងួន គឿន ត្រូវចូលនិវត្តន៍នោះ។

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ​ នាព្រឹក​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ខេង សុមេត អគ្គស្នង​ការ​រងនគរបាលជាតិ និងលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត៕