លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីជាផ្លូវការ ប្រកាសដោយ សម្ដេចពិជ័យសេនា ទៀ បាញ់

ថ្ងៃចេញផ្សាយៈ February 14, 2019

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចេញប្រកាសតែងតាំង ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ជំនួស លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីចាស់ដែលត្រួវបានដកហូតមុខតំណែង។
ការតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីចាស់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកតំណែង តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មុនតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី មានតួនាទីជា មេបញ្ជាការរង និងជានាយសេនាធិកា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី៕
