សម្តេច​តេ​ជោលើកឡើងថា ៖ មន្ត្រី​ទាំងអស់​ជា​ខ្ញុំ​របស់​រាស្ត្រ​មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​ទេ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​តែ​ខិតខំ​បម្រើ​ប្រជារាស្ត្រ មិន​ត្រូវធ្វើ​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះ​ទេ ។ ថ្លែង​ក្នុង​ពិសេស​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ឥរិយា​យ​បទ​របស់​មន្ត្រី បើ​គ្រាន់តែ​ចេះ​តែ​ពាក់​ក្រវាត់ «​ក​»​ដើម្បី​គ្រាន់តែ​ចូល​ធ្វើការ សាលាឃុំ ការិយាល័យ​នោះ​មិនកើត​ទេ ។

សម្តេច​យើង​ជា​ខ្ញុំ​របស់​ប្រជាជន​មិនមែន​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះ​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា មាន​មន្ត្រី​មួយ​ចំនួន​ក៏​មិន​ត្រូវ​បានការ​ពេញចិត្ត​ពី​ប្រជាជន​ផង​ដែរ ដោយសារ​តែ​ទ​ង្វើ និង​អាកប្បកិរិយា​របស់​ខ្លួន ។ សម្តេច​ក៏​ស្នើ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​បម្រើ​រាស្ត្រ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ។ សម្តេច​យើង​ជា​មន្ត្រី​ជើង​ពីរ​មិន​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​ដប់​ទេ ។ ប៉ុន្តែ​ក៏​ត្រូវធ្វើ​ម ន្ត្រី​ជើង​ដប់​ដែរ ។ ជើង​ដប់ គឺ​ជើង​តុ​បួន​ជើង​កៅអី​បួន និង​របស់​មន្ត្រី​ពីរ​ទៀត គឺ​គ្រប់​ដប់ ។

មន្ត្រី​ជើង​ពីរ គឺជា​មន្ត្រី​ដែល​ចុះ​តាម​មូលដ្ឋាន​សួរសុខទុក្ខ​ប្រជារាស្ត្រ ដោយ​មិន​ត្រូវ​តែ​អង្គុយ​នៅ តែ​ការិយាល័យ​នោះ ទេ ។ សូម​ជម្រាប​ថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការ​អនុវត្ត​រាល់​អនុសាសន៍​ទាំងឡាយ​លើ​ការងារ​របស់ «​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់ សិទ្ធិ​សេរី ភាព​ឋានៈ​តួនាទី ជា​ពិសេស​ការ​ចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី ៕