ចប់បាត់អ្នកសារព័ត៌មានមួយក្រុមប្រាស់ចាកពីវិជ្ជាជីវៈបែរជាទៅញុះញង់រឿងដីធ្លីត្រូវម្ចាស់ដីពិតប្រាកដប្ដឹងពីបទញុះញង់និងជំរឹតព័ត៌មាន


ខេត្តកំពង់ឆ្នាំង៖ មានមនុស្សប្រមាណពីរទៅបីនាក់ ដែលមុខ រួមនឹង អ្នកសារព័ត៌មានមួយក្រុមតូច បានដើរញុះញង់ប្រជាពលរដ្ឋនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នលោក លី ផេង ជាម្ចាស់ដី ជាម្ចាស់ដីពិតប្រាកដបានដាក់ពាក្យ ប្ដឹង ទៅកងរាជអាវុធហត្ថខេត្តខេត្តកំពង់ឆ្នាំង។

ប្រភពបានអះអាងថាមានមនុស្សចំនួន២ទៅ៣នាក់ នឹងក្រុមអ្នកកាសែត ២ទៅ៣នា់ មកពីរាជធានីភ្នំពេញសហការគ្នាកាងមេឈ្មួញនិងម្ចាស់ដីក្លែងក្លាយឈ្មោះអៀរ គុយម៉ុងហៅ ក្ដាន់ កំពុងញុះញុងដោយ ដឹកនាំប្រជាពលរដ្ឋ អោយរំលោភលើកសាលដីការស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញ ដែលករណីនេះគេសង្ស័យថាអាជ្ញាធរពុករលួយមួយចំនួនតូចជាអ្នកនៅពីក្រោយខ្នង។

នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០១៩ នេះ គេបានសង្កេតឃើញក្រុមប្រជាពលរដ្ឋភាគច្រើនដែលជាឈ្មួញគុកចេដី ដែលដឹកនាំដោយមានក្រុមអ្នកកាសែតមួយផ្នែកតូចតាំងខ្លួនឯងថាជាអ្នកវិជ្ជាជីវៈ បានធ្វើការញុះញង់ឲ្យប្រជាប្រពលរដ្ឋ លើកគ្នាមកសង់រោងតូចៗ នៅលើដីដែលមានដីការក្សាការពារនិងសាលដីការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

ករណីខាងលើនេះអាជ្ញាធរខេត្តនិងស្ថាប័នមានសមត្ថកិច្ចគួរចាត់វិធានការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា ទៅលើក្រុមអ្នកកាសែតដែលតែងតែដើរញុះញង់ប្រជាពលរដ្ឋឲ្យមានបញ្ហា ថ្នាំងថ្នាក់
មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេ ហ៊ុន សែន ដែលសម្ដេចដឹកនាំប្រកបដោយគតិបណ្ឌិតនិងនីតិរដ្ឋពិតប្រាកដ​។​ តាមយុទ្ធសាស្រ្តឈ្នះបានដីចាញ់បានលុយ ពួកគេតែងតែដើរញុះញង់កង្កអោយប្រជាពលរដ្ឋដើរផ្លូវខុសហើយទម្លាក់កំហុសដាក់អាជ្ញាធរនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាស្ដែងដូចជានៅក្រុងកំពង់ឆ្នាំងនេះជាដើម។

សូមបញ្ជាក់ថា ទំនាស់ដីធ្លីនៅភូមិទី៧សង្កាត់ខ្សាម ក្រុង.ខេត្តកំពង់ឆ្នាំង ការពិតបានបង្ហាញយ៉ាងច្បាស់ហើយ ថា អៀ គុយម៉ុង ពិតជាម្ចាស់ដីខ្លែងក្លាយ ក្នុងនោះត្រូវបានគេអះអាងថា ប្រជាពលរដ្ឋដែលមួយភាគធំជាឈ្មួញកុចេដីទិញពីអៀរ គុយម៉ុង ទុកលក់បន្ត មានប្រមាណជាង៣០នាក់នោះគឺកំហុសរបស់អាជ្ញាធរភូមិនិងសង្កាត់ ម្យាងវិញទៀត លោកអៀរ គុយម៉ុង ជាអ្នកទទួលសុខត្រូវ។

ប្រជាពលរដ្ខដែលដឹងរឿងរ៉ាវពិត្យសូមកោតសសើចំពោះតុលាការរាជធានីភ្នំពេញ ដែលលោកមានកាវះកាត់ត្រឹមត្រូវ ប្រកាន់នូវភាពយុត្តិធម៌ ហើយចេញសាលក្រម សម្រេចឲ្យលោក លី ផេង ជាអ្នកឈ្នះក្តី ពិតជាត្រឹមត្រូវសម្រាប់រឿងក្ដីនេះ។

យោង សេចក្តីសម្រចរបស់ចៅក្រមនៃតុលាការរាជធានីភ្នំពេញ បញ្ចប់-១/ទទួលស្គាល់ឈ្មោះ លី ផេង ជាម្ចាស់កម្មសិទ្ធ លើដីទំហំ ៥៧,៩៥៣ ម៉ែត្រការ៉េ មានព្រុំប្រទល់
-ខាងជើងទល់នឹងដីឈ្មោះ ចាប រ៉េត ឈ្មោះ លាស់ យ៉ាន់ ឈ្មោះ ជៀម យឹម
-ខាងត្បូងទល់នឹង ឈ្មោះ ស្វាយ សយ
-ខាងកើតទល់នឹងមាត់ទន្លេ
-ខាងលិចទល់នឹង ថ្នល់ព្រះរាម ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២/អោយចុងចម្លើយឈ្មោះ អៀរ គុយម៉ុង សងសំណងការខូចខាត និងសំណងជំងឺចិត្ត ចំនួន ៥០០០០ដុល្លារ(ប្រាំម៉ឺនដុល្លារ) ទៅដើមចោទឈ្មោះ លី ផេង ការទាមទារលើសពីនេះច្រានចោល
៣/អោយចុងចម្លើយឈ្មោះ អៀរ គុយម៉ុង ទទួលបន្ទុកលើប្រាក់ប្រដាប់ក្តី
-សាលក្រមនេះបញ្ចប់ការទាមទារទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ចំពោះមុខមេធាវី តំណាងអោយដើមចោទ និងមេធាវីតំណាងអោយ ឈ្មោះ ជៀន ហៃ កំបាំងមុខចុងចម្លើយ ឈ្មោះអៀរ គុយម៉ុង ។​

សាលក្រមនេះប្រកាស់ជាសាធារណ:កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយចៅក្រម ធាម ច័ន្ទពិសិដ្ឋ តុលាការសាលាដំបូងរាជធានីភ្នំពេញ៕