ពិតជាមិនធម្មតាមែនស្នងការទ្បេីងថ្មី បញ្ចេញស្នារដៃបង្រ្កាប មានមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ :យ៉ាងតិចមានមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន មានជាបុគ្គលិកផង ក្នុងបទល្មើសជាក់ស្តែង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បាន ឆ្មក់ចូលឆែកឆេរទីតាំង មជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រតិបត្តិការណ៍នេះធ្វើឡើងកាល​ពី​យប់​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ម្សិលមិញ​នេះ​​ ។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​របស់ ឧត្តម​សេនីយ៍​ឯក ស ថេត បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្ដិច។

ប្រតិបត្តិការដ៏ក្តៅគគុកទ្រង់ទ្រាយធំ និងពុំធ្លាប់មានពីមុនមកនេះ គឺលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនឹងកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌចំការមន នឹងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រើប្រាស់សារធាតុញៀនចំនួនប្រមាណជាង៣០០នាក់ រួមទាំងចាប់យកបានថ្នាំញៀន ជាមួយសំភារៈជាច្រើនទៀត ។
ជនសង្ស័យមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបាននាំខ្លួនធ្វើកំណត់ហេតុសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនសំណុំទៅសាលាដំបូងរាជធានីភ្នំពេញ៕