ពលរដ្ឋចាំមើលថាលោកចៅហ្វាយខេត្ត លោកស្នងការខេត្តនិងមេបញ្ជាការប៉េអឹមខេត្តរតនះគីរីហ៊ានបង្ក្រាបវង់ល្បែងរបស់លោក ងួន​ វណ្ណា ហៅ អូន ដែរឬទេ?


ខេត្តរតនគិរី៖ ទីតាំងកំពូលវង់ល្បែងស៊ីសងដ៏រឹងមាំរបស់លោកងួន វណ្ណាហៅអូនធំអតីតប្រធានការពារព្រំដែន លេខ២ បើកលេង មានទាំងសង្វៀនបញ្ជល់មាន់ បៀរអា ប៉ោងចំតិតអ៊ុតចាក់ឥតអាសូរ និងល្បែងយូគី ស៊ីលុយ ឆៅៗស្រស់ៗ ដែលធ្វើឱ្យប្រជាពលរដ្ឋអ្នកលេងចាញ់ ត្រឡប់ទៅផ្ទះវិញ ផ្ដល់ភាពក្ដៅក្រហាយប្រើអំពើហឹង្សារឱ្យក្រុមគ្រួសារ ដូចជាឈ្លោះទាស់ទែង ទៅលើប្រពន្ធ-កូន , អ្នកខ្លះបែកគំនិតចេញធ្វើចោរ លួចគាស់ផ្ទះគេ ចោរឆក់ទ្រព្យសម្បត្តិ និងចោរប្លន់ជាដើម។ 


បញ្ហាកើតឡើងយ៉ាងច្រើនចាប់តាំងពីបនល្បែងខាងលើនេះបានបង្ហាញរូបរាងមក។ ដូច្នេះពលរដ្ឋស្លូតត្រង់រស់នៅក្រុងបានលុងសូមអញ្ជើញ លោក ហួត បុរី អធិការក្រុងបានលុង , លោក ងិន ណែល អភិបាលក្រុងបានលុង និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ចូលលេងល្បែងស៊ីសងដ៏រំភើប សប្បាយរីករាយនេះផង … ប៉ុន្តែល្បែងនេះ រំភើបរីករាយចំពោះតែអ្នកឈ្នះទេ ចំណែកអ្នកចាញ់វិញ គឺក្ដៅក្រហាយវាយប្រពន្ធ-កូន និងក្លាយខ្លួនជាជនប្រព្រឹត្តិអំពើអបាយមុខថែមទៀត។ 


បើថា លោកម្ចាស់ទាំង៣ លោក ហួត បុរី , លោក ងិន ណែល និង លោក យិន ចំណាន មិនស្គាល់កន្លែងទីតាំងល្បែង របស់លោក ងួន វណ្ណា ហៅ អូនធំ នោះទេ យើងប្រាប់ឱ្យចំតែម្ដង គឺកំពូលវង់ល្បែងនេះមានទីតាំងស្ថិតនៅ ភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ក្បែរច្រមុះ និងភ្នែកលោកម្ចាស់ទាំង៣តែម្ដង… បើថា ប៉ុណ្ណឹងហើយរកមិនឃើញទៀត មិនបាច់ទៅធ្វើអាជ្ញាធរ ឬថ្នាក់ដឹកនាំ កងកម្លាំងការពារខ្មោចយ៍អីទេ។ 


តាមប្រជាពលរដ្ឋគ្រួសារអ្នករងគ្រោះប្រាប់ថា កំពូលវង់ល្បែងនេះ បើកលេងយូរខែ យូរឆ្នាំហើយ មិនធ្លាប់មានឃើញអាជ្ញាធររូបណារឺសមត្ថកិច្ចថ្នាក់ណា ចុះទៅបង្ក្រាប់ដើម្បីលុបបំបាត់ល្បែងពាលាអាវាសែទាំងនោះទេ។ បានជាប្រជាពលរដ្ឋនិយាយថា ទីតាំងខាងលើនេះ ជាកំពូលវង់ល្បែងស៊ីសងនោះ ពីព្រោះថា ១- មានបុព្វសិទ្ធិបើកលេងភ្នាល់ គ្មានសមត្ថកិច្ចបង្ក្រាប់ , ២- មានប្រភេទល្បែងច្រើនមុខ ដូចជា បញ្ជល់មាន់ , លេងបៀប៉ោង ចាក់អ៊ុត ចំតិតអ៊ុត , ៣- លេងភ្នាល់ស៊ីលុយរាប់លានរៀលក្នុងមួយក្ដារៗ។ 


ប្រជាពលរដ្ឋនិយាយទៀតថា បើសមត្ថកិច្ច និងអាជ្ញាធរ មិនចុះទៅបង្ក្រាប់ទេ អំពើចោរកម្ម លួច ឆក់ ប្លន់ និងកើតមានពេញបន្ទុក, ជាពិសេសក្នុងគ្រួសារពួកគាត់ និងក្លាយជាគ្រួសារក្ដៅក្រហាយ ឈ្លោះទាស់ទែង ហិង្សា លែងលះប្ដី-ប្រពន្ធ … ដូច្នេះ កុំដោយសារបានលុយពីវង់ល្បែងតិចតួច ឬក្រុមមេល្បែងយកលុយទៅញ៉ុកមាត់ជិត ចងដៃ ចងជើងជាប់ធ្វើអីមិនកើតនោះ។ 


ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចសមត្ថកិច្ចមិនទៅបង្ក្រាប់វង់ល្បែងនេះ ដោយសារតែពួកគេមានហ៊ុនហយ ឬទទួលសំណូកពីក្រុមមេល្បែង … បើគ្មានហ៊ុនហយ ឬមិនបានទទួលសំណូកអ្វីនោះទេ គឺគួរណាស់តែចុះបង្ក្រាប់់់ទៅដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងស្របតាមរាជរដ្ឋាភិបាល អនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចមានប្រសិទ្ធភាព៕ដោយរតនាទំនាក់ទំនងការផ្សាយ :ទូរស័ព្ឌ៖ 017 767 798