ចុមរឿងអ្វី! ប៉ូលីសមន្ទីរប្រឆាំងគ្រឿងញៀន ផ្កាយ២ និងកូនចៅ ត្រូវបាន អាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ ៖ អាជ្ញាធរនៅ ខណ្ឌដូនពេញ បានចុះធ្វើការឃាត់ខ្លួន លោកផ្កាយ២ ដែលត្រូវជាប៉ូលិសមន្ទីរ ប្រឆាំងគ្រឿងញៀន រួមទាំងកូនចៅមួយក្រុមទៀតរបស់ខ្លួន ដែលមកពីការិយាល័យទី៤ ប្រមាណជាបួនក្នុងនោះ ខណៈពេលដែលពួកគេ កំពុងចុះទៅបង្រ្កាបគ្រឿងញៀនកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅត្រង់ចំនុច មុខក្តាន់ពីរ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ។

ខណៈកំពុងចុះទៅបង្រ្កាបគ្រឿងញៀននោះ ស្រាប់តែលោកសុខ ពេញវុធ អភិបាលខណ្ឌ ដូនពេញបាន ដឹកនាំកម្លាំងអធិការខណ្ឌដោយមានលោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ និងលោកថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានចុះមកធ្វើការឃាត់ខ្លួន ប៉ូលិសប្រឆាំងគ្រឿងញៀន នៅចំនុចខាងលើខណៈនោះលោកវរះសេនីយ៍ឯក ទៀង ចន្ទ័សារ បានហៅលោកផ្កាយ២ឃីង សារ៉ាត់ ឱ្យចុះពីលើរថយន្តរបស់លោករួមនិងកូនចៅប្រហែលជាបួន ប្រាំនាក់បញ្ជូនទៅកាន់ស្នងការទាំងយប់ភ្លាមៗ សង្ស័យការចុះបង្រ្កាបគ្រឿងញៀននេះ​មិនប្រក្រតីកៀបស៊ីយកលុយហើយដោះលែងវិញ ។

កន្លងមកនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ កម្លាំងអន្តរាគមន៍អគ្គស្នងការបានចាប់ក្រៀកប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចមួយក្រុម ដោយចាប់ក្រៀកលោកផ្កាយ២ម្នាក់ ខណៈចុះទៅឆែកឆេរឃ្លាំងបារី ដោយគ្មានការចូលរួមពីអាជ្ញារមូលដ្ឋានករណីនេះគឺស្រដៀងគ្នា និងករណីចុះបង្ក្រាបគ្រឿងញៀនមិនសហការណ៍មន្ត្រីមូលដ្ឋានអញ្ចឹងដែរ៕