អុញនោះ ! បែកធ្លាយអំពើរពុករលួយ លោក ម៉ី វុទ្ធី និង ជ្រុញ សៅ នាយសង្កាត់ និងនាយសង្កាត់រង រដ្ឋបាលព្រៃឈើថ្មគ្រែឃុបឃិតបើកដៃអោយក្រុមឈ្មួញឈើចេញយ៉ាងអនាធិបតេយ្យជាថ្នូរនឹងទឹកប្រាក់ ?

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និង បងប្អូនអ្នកសារព័ត៏មាននៅក្នុងគ្រុបសារព័ត៏មានជាតិយើងបានអោយដឹងថា ជារៀងរាល់យប់ថ្ងៃគេតែងតែសង្កេតឃើញមានសកម្មភាពបទល្មើសព្រៃឈើនៅក្នុងទឹកដីនៃខេត្តក្រចេះ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យដឹកឆ្លងដែនទៅលក់នៅក្នុងស្រុកមួយចំនួន និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមជាដើម ក្នុងនោះក្រុមមេឈ្មួញបានប្រើប្រាស់មធ្យោបាយគ្រប់រូបភាពសម្រាប់ការដឹកជញ្ជូន។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានសង្កត់ធ្ងន់ និងរិះគន់ទៅលើ សមត្ថកិច្ច មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ដែលមានភារកិច្ច ក្នុងការចាប់បង្ក្រាបរាល់បទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានប្រព្រឹត្តិ អំពើពុករលួយជាលក្ខណៈប្រព័ន្ធទៅហើយ ពិសេសប្រជាពលរដ្ឋបានសង្កត់ធ្ងន់ទៅលើ លោក ម៉ី វុទ្ធី នាយសង្កាត់ និង លោក ជ្រុញ សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ស្រុកចិត្របុរីស្ពឹកស្រពន់ក្នុងការចាប់បង្ក្រាបបទល្មើសព្រៃឈើម្ដងៗពេលដែលពួកគាត់រាយការណ៍ទៅ លោក នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនោះ ពុំដែលមកទាន់ពេលវេលានោះទេ រឺក៍ដូចជាទុកឱកាស ទុកពេលឲ្យឈ្មួញ និងនាក់រកស៉ីបទល្មើសព្រៃឈើ មានឱកាស់ជំលៀស រឺរត់គេចបាន ។ ជាក់ស្តែងកាលវេលាយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០១៩ ទាបភ្លឺ ថ្មីៗនេះលោក ជ្រុញ សៅ នាយរងសង្កាត់ថ្មគ្រែបានទទួលការរាយការណ៍ពីប្អូនអ្នកសារព័ត៏មាន តែលោកមិនចុះបង្រ្កាបនិងទប់ស្កាត់ទតែ បែជាទុកអោយក្រុមឈ្មួញឆ្លងកាត់បានយ៉ាងរលូនគ្មានការបង្ក្រាប ។



បងប្អូនប្រជាពលរដ្ឋបានបញ្ចាក់បន្ថែមទៀតថា បើសិនជាមេឈ្មួញ រឺអ្នក់រកស៊ីបទល្មើសមិនបានទំនាក់ទំនងតាមទូរស័ព្ទ រឺរត់ការបង់លុយជាមុខទេ លោក ម៉ី វុទ្ធី និង ជ្រុញ សៅ និងដឹកនាំកម្លាំងមកចាប់រឹបអូសចាត់ការទៅតាមនិតិវិធីច្បាប់ តែផ្ទុយពីនេះទៅវិញបើសិនជាមេឈ្មួញ រឺអ្នក់រកស៉ីបទល្មើសបានទំនាក់ទំនងតាមទូរស័ព្ទ រឺរត់ការបង់លុយជាមុខហើយនោះ លោក ម៉ី វុទ្ធី ធ្វើមើលមិនឃើញ ទោះបីរថយន្ថដឹកបទល្មើស ឆ្លងកាត់ទឹកដីដែល លោកគ្រប់គ្រង រឺកាត់តាមស្នាក់ការរដ្ឋបាលព្រៃឈើរបស់លោក ក៍លោកធ្វើមិនឃើញ មិនដឹង មិនលឺ នោះដែរ ។ តាមសេចក្ដីរាយកាណ៍របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានរាយការណ៍ទៅ លោក ម៉ី វុទ្ធីនាយសង្កាត់រូបនេះ មានលេះដោះសារជាប់រវល់ ជាប់ប្រជុំ ខ្វះកម្លាំង រឺរថយន្ថរបស់គាត់ខូច និងរូបគាត់នៅឆ្ងាយជាដើម។ល។

ប្រជាពលរដ្ឋស្នើរសុំលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងប្រធានមន្ទីរកសិកម្មខេត្តមេត្តាចាត់វិធានការក្តៅដល់មន្រ្តីថ្នាក់គ្រាប់ល្ពៅ លោក ម៉ី វុទ្ធី និង ជ្រុញ សៅ ទាំងពីររូបនេះផងទាន! កុំទុកឲ្យផ្តល់គំរូអាក្រក់ដល់មន្រ្តីដទៃទៀត ។ អង្គភាព Thumb Post មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ម៉ី វុទ្ធី និង ជ្រុញ សៅ បានទេគិតត្រឹមម៉ោងនេះ ។Thumb Post  ស្វាគមន៏ការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ តាមរយះទូរស័ព្ទ ០១៧ ៧៦៧ ៧៩៨ ៕