ល្បីទៀតហើយមន្ត្រីគ្រប់ល្ពៅស្ងោរ ! លោក ធៀម ដែន ហៅតក់ មេនគរបាលប៉ុស្ដិ៍បឹងជ្រោងនៅតែបន្តឃុបឃិតបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យ ?

កាន់តែល្បីទៀតហើយ រឿងមន្ត្រីប្រភេទគ្រប់ល្ពៅស្ងោរ ឈ្មោះ ធៀម ដែន ហៅ តក់ បន្តឃុបឃិតអោយឈ្មួញដឹកឈើទៅ ស្រុកយួន ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រហូតមកដល់ ពេលនេះលោក ធៀម ដែន ហៅ តក់ មេនគរបាលប៉ុស្ដិ៍បឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តឃុបឃិតបើក ដៃឲ្យក្រុមឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើចេញ តាមច្រករបៀងភូមិគរ និងច្រក បឹងជ្រោង យ៉ាងពេញបន្ទុក ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ការដែលលោក ធៀម ដែន ហៅតក់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារតែអាចមានខ្នងបង្អែកដ៏រឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលចាំជួយការពារគ្រប់ពេលវេលា។ ប្រភពខ្លះបានឲ្យដឹងថា ខ្នងបង្អែកដ៏រឹងមាំរបស់លោក ធៀម ដែន ហៅតក់ គឺលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រោះអីបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក បែន រ័ត្ន ទេនោះគឺលោក ធៀម ដែន ហៅតក់ មិនហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួនឡើយ។

ជាក់ស្តែងនៅយប់ ថ្ងៃទី១ខែមិនាឆ្នាំ២០១៩ មានរថយន្តកៃច្នៃដឹកឈើ ជាច្រើនគ្រឿងដឹកចេញ ពីចំនុច ភូមិ ស្លាឃុំទន្លូងស្រុក មេមត់ខេត្តមេមត់គ្មាន សមត្តពាក់ពន្ធ័ណាហ៊ាន បង្រ្កាបឡើយព្រោះ គេដឹងយ៉ាង ច្បាស់ថា លោកធៀមដែន ហៅតក់ក្មួយរបស់ លោកចាន់អៀន ប្រធានគ្រប់គ្រងព្រំងែន។

តាមការអះអាងរបស់មន្ត្រីនគរបាលក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងភូមិគរ និងច្រកបឹងជ្រោង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ធៀម ដែន ហៅតក់ ដែលល្បីល្បាញខាងប្រើអំណាចកាងបទល្មើសព្រៃឈើច្រើនឆ្នាំមកហើយ។ ប្រភពបានបញ្ជាក់ច្បាស់ថា នៅពេលឈ្មួញដឹកជញ្ជូនឈើមកដល់ច្រកបឹងជ្រោង នៅពេលយប់គឺលោក ធៀម ដែន ហៅតក់ បើកបារ៉ាស់ឲ្យឆ្លងកាត់ទាំងយប់ហើយបើឈ្មួញដឹកជញ្ជូនឈើមកដល់ពេលថ្ងៃ គឺលោក ធៀម ដែន ហៅតក់ បើកបារ៉ាស់ឲ្យឆ្លងដែនទៅស្រុកយួនទាំងថ្ងៃ។ ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ធៀម ដែន ហៅតក់ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូននិងគ្មានឧបសគ្គអ្វីទាំងអស់។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរច្រកបឹងជ្រោង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង នៅតែកើតឡើងយ៉ាងរាលដាលព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ តាមរយៈការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកបឹងជ្រោង ទាំងយប់ទាំងថ្ងៃគឺក្នុងមួយខែៗលោក ធៀម ដែន ហៅតក់ អាចប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងបែងចែកទៅថ្នាក់លើតាមលំដាប់លំដោយ។ ហេតុនេះហើយទើបលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បណ្ដោយឲ្យលោក ធៀម ដែន ហៅតក់ មេប៉ុស្ដិ៍ច្រកបឹងជ្រោង ធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលនគរបាលជាតិ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក ធៀម ដែន ហៅតក់ ព្រោះករណីលោក ធៀម ដែន ហៅតក់ ឃុបឃិតឲ្យឈ្មួញនាំចេញឈើទៅស្រុកយួនតាមច្រកបឹងជ្រោង កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លា។
ពាក់ព័ន្ធការរិះគន់ខាងលើនេះ Thumb Post មិនអាចសុំប្រតិកម្មពីលោក ធៀម ដែន ហៅ តក់ បានទេគិតត្រឹមម៉ោងនេះ ។ Thumb Post ស្វាគមន៏ការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការតាមរយះទូរស័ព្ទ ០១៧ ៧៦៧ ៧៩៧ ៕