ឆ្លើយតបនឹងការចុះផ្សាយពីបណ្តាសារព័ត៌ក្នុងស្រុកមួយចំនួន លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បានប្រាប់ថាលោកមិនបានប្រព្រឹត្តិដូចការរិះគន់ឡើយ

ថ្មីៗនេះបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីបណ្តាសារព័ត៌មានក្នុងស្រុក លោក ណុប ហេង ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់ អង្គភាព Thumb Post ថាលោកមិនបានប្រព្រិត្តដូចការរិះគន់ឡើយ ។ លោកបានបញ្ជាក់ថា តាមបណ្តាស្ថានីយន៍ជញ្ជីងនិមួយៗនៅខេត្តព្រះសីហនុមិនមែនជាការទទួលខុសត្រូវរបស់លោកឡើយ លោកបានត្រឹមតែទទួលរបាយការណ៍ប៉ុណ្ណោះ ស្ថានីយ៍ជញ្ជីងនិមួយៗគឺជាការទទួលខុសត្រូវរបស់ប្រធានជញ្ជីងនិងក្រសួងសាធារណះការផ្ទាល់ ។

ចំណែកការដែលថាមានការលើកឡើងរបស់​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ដែលបច្ចុប្បន្ន​ផ្លូវ​ច្រើន​ខ្សែ​ក្នុង​ក្រុង និង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​ព្រះសីហនុ រង​ការខូចខាត​ជា​បន្តបន្ទាប់​ហើយ​មិនឃើញ​លោកចាត់វិធានការ​ជួសជុល​នោះ គឺលោកតែងយកចិត្តទុកដាក់ខ្លាំងណាស់លើការជួសជុល ជាបណ្តើរៗ តែខ្ទង់ថវិការចំណាយមានកំណត់ ។

លោក ណុប ហេង បន្តថា រចនាសម្ព័ន្ធនៅក្នុងមន្ទីរសារណះការ និងដឹកជញ្ជូនក្រោមការគ្រប់គ្រងរបស់លោកមិនមាននិយមបក្សពួកឡើយគឺធ្វើការទៅជំនាញនិងសមត្ថភាពច្បាស់លាស់ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ណុប ហេង តាម telegram មកអង្គភាព Thumb Post បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ៕