ប្លែកភ្នែកទៀតហើយ បិទក្លឹប ម៉ៃអាមីត្រូវបានគណះបញ្ជាការឯកភាពខណ្ឌចំកាមនចុះបិទគ្រាដែលឮសម្លេងរំខានដល់ពលរដ្ឋ

ភ្នំពេញ៖ ក្លឹបកំសាន្តម៉ៃអាមីត្រូវកម្លាំងខណ្ឌចំកាមនចុះបិទកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៩ ប្រតិបត្តិការនោះដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និង មន្ត្រីរបស់មន្ត្ទីរទេសចរណ៍រាជធានីភ្នំពេញបានកំពុងតែចុះបិទក្លឹបកំសាន្តម៉ៃអាមី ដែលមានទីតាំងផ្ទះលេខ ១៥៩ (ទល់មុខស្ថានីយ៍វិទ្យុ និង ទូរទស្សន៍អប្សរា )ផ្លូវលេខ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌំការមន។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមកបានប្រាប់ Thumb post ឱ្យដឹងថា ក្នុងពេលនេះដែរគណៈបញ្ជារការឯកភាពខណ្ឌ ដោយមានការសហការជាមួយនិងមន្ត្រីរបស់មន្ទីរទេសចរណ៍សាលារាជធានីភ្នំពេញ បានចុះមកបិទក្លឹបកំសាន្តដែលមានយីហោ ម៉ៃអាមី ខណះដែលក្លឹបមួយកន្លែងនេះបង្ករការរំខានសំលេងឮចេញក្រៅធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។
លោកបន្ថែមថា កម្លាំងរបស់សាលាខណ្ឌចុះមកបិទក្លឹបកំសាន្តមៃអាមី នេះដែរ គឺបានធ្វើឡើងទៅតាមបណ្តឹងរបស់ប្រជាពលរដ្ឋដោយសារតែក្លឹបបានបង្កអោយមានសំឡេងខ្លាំងៗ រំខានដល់ការស់នៅរបស់ពួកគាត់។
លោកក៏បានប្រាប់បន្តទៀតថា និងម្យ៉ាងទៀតគឺជាការចុះអនុវត្តន៍ទៅតាមបទបញ្ជាររបស់សាលារាជធានីភ្នំពេញ ចុះមកបិទក្លឹបម៉ៃអាមីជាបណ្តោះអាសន្នផងដែរ។

ក្នុងការចុះមកបិទក្លឹបកំសាន្តដែលមានយីហោម៉ៃអាមីរបស់សាលាខណ្ឌចំការមន និងកម្លាំងជំនាញរបស់មន្ទីរទេសចរណ៍រាជធានីភ្នំពេញនេះដែរ កម្លាំងមានសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ និង បិទអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕