ធ្លាយរឿងកាសុីណូនៅច្រកតន់ហន់បើក ឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យសង្ស័យគ្មានច្បាប់?

ខេត្តកំពត៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា​​មានកាស៊ីណូមួយកន្លែងសិ្ថតនៅភូមិព្រែកគ្រឹស្តឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច  ខេត្តពកំពត (ហៅច្រកតន់ហន់) បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យគ្មានអាជ្ញាប័ណ្ណ។
ប្រជាពលរដ្នបន្តថាកាស៊ីណូខាងលើបើកលេងល្បែងជាច្រើនមានដូចជាតៃស៊វ អាប៉ោង យូគី និង សង្វៀនមាន់ជល់ បើកលេងជាច្រើនឆ្នាំមកហើយ ហើយមានជនជាតិខ្មែរនាំគ្នាចូលលេងយ៉ាងច្រើនកុះករ អាជ្ញាធរជាច្រើននាក់បានលួចខ្សឹបបា្រប់ភ្នាក់ងារ Thumb Post ថាបើសិនល្បែងកាសុីណូនោះមានច្បាប់មែននោះ ចុះហេតុអ្វីមិនព្រមដាក់ស្លាកសញ្ញាឈ្មោះមុខកាសុីណូ ហើយទង្វើរដែលមិនព្រមដាក់ស្លាកសញ្ញាអ្វីមួយនេះហើយ ស បញ្ជាក់ឲ្យឃើញថាកាសុីណូនេះពិតជាអត់ច្បាប់មែន ។

ប្រភពបន្តឲ្យដឹងទៀតថាមួយថ្ងៃៗគេមានម៉ូតូនិងឡានរាប់រយគ្រឿង  ហើយមានសុទ្ធតែជនជាតិខ្មែរ បាននាំគ្នាសំរុកចូលទៅលេងល្បែងគ្រប់ប្រភេទដោយគ្មានការហាមឃាត់ឡើយ ។ 

ពួកគាត់ឲ្យដឹងបន្ថែមថាកាស៊ីណូមួយនេះមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម (ហៅថាច្រកតន់ហន់) អាចបើកដំណើរការលេងដោយគ្មានច្បាប់បែបនេះ​ ដោយមានលោកធំពាក់ផ្កាយនៅភ្នំពេញម្នាក់ជាអ្នកកាងពីក្រោយ ? ហេតុដូចនេះហើយបានជាអាជ្ញាធរស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្តកំពតមិនហ៊ានប្រាប់ដោយសារក្លាចអំណាច សមបានលាភសក្ការះផងនោះក៏បានបិទភ្នែកធ្វើមិនដឹងមិនលឺទៅ ? ។  ប្រជាពលរដ្ឋនិងអាជ្ញាធរតូចតាចលើកឡើងថាមិនគួរណាថ្នាក់លើឲ្យបើកកាស៊ីណូគ្មានច្បាប់នោះឡើយព្រោះ អំពើរលូចឆក់ប្លន់ អំពើហឹង្សាក្នុងគ្រួសារ គឺអាចបណ្តាលមកពីវង់ល្បែងនៅកាស៊ីណូនៅច្រកតន់ហន់មួយកន្លែងនេះ ព្រោះអ្នកលេងមានសុទ្ធតែជនជាតិខ្មែរចូលលេង ហើយល្បែងបើលេងហើយតែងតែមានអ្នកចាញ់និងអ្នកឈ្នះ ។   

គួបញ្ជាក់ផងដែរថាអ្នកគ្រប់គ្រងនៅកាស៊ីនេះបានដើរអ៊ួតល្បីតៗគ្នាថា គេបើកកាសុីណូនេះបានអាស្រ័យលើមានខ្នងអស់លោកធំជាខ្នងបង្អែកកាងងឲ្យមិនចាំបាច់ទៅសុំអាជ្ញាប័ណ្ណរត់ច្បាប់នាំឥតប្រយោជន៏ឡើយ ។ តើអ្វីដែលគេខ្សឹបខ្សៀវទាំងនេះពិត ឬយ៉ាងណា? ។

ជុំវិញករណីការរិះគន់ថាកាស៊ីណូខាងលើ គ្មានច្បាប់និងបើកឲ្យជនជាតិខ្មែរចូលេងភ្នាក់ងារ Thumb Post មិនអាចសុំប្រតិកម្មណាមួយពីអ្នកគ្រប់កាស៊ីណូនៅច្រកតន់ហន់បានឡើយគិតត្រឹមថ្ងៃនេះ ។

អង្គភាព Thumb Post ស្វាគមន៍ការបកស្រាយបំភ្លឹរាល់ម៉ោងធ្វើការតាមរយះទូរស័ព្ទលេខ ០១៧ ៧៦៧ ៧៩៨ ៕