សម្តីលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថសាបដូចទឹកទន្លេរខណះមេឈ្មួញបទល្មើសដឹកជញ្ជូនព្រៃឈើនៅខេត្តក្រចេះកើតពេញបន្ទុកគ្មានការបង្ក្រាប ?

ថ្មីទៀតហើយពលរដ្ឋរិះគន់ចំៗចំពោះអាជ្ញាធរខេត្តក្រចេះពិសេសលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះមិនអើពើរនឹងសំដីសន្យាថានឹងទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រៃឈើឲ្យខានតែបានដោយការសន្យានោះ បានត្រឹមតែរយ:ពេលខ្លីនោះទេក្នុងការទប់ស្កាត់តែប៉ុណ្ណោះ​ ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៩- ២០ ខែ មិនា ឆ្នាំ២០១៩ នេះបើតាមសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋនិងបងប្អូនអ្នកសារព័ត៌មានយើងមកថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿង និង រឺុម៉កម៉ូតូ ជាច្រើនទៀតកំពុងតែសំរុកដឹកជញ្ជូនឈើក្រហម ប្រភេទគ្រឿងផ្ទះ ចេញពីទឹកដីស្រុកសំបូរ ឆ្លងកាត់ក្រុងក្រចេះឆ្ពោះទៅខេត្តត្បូងឃ្មុំ បានយ៉ាងរលូនហាក់បីដូចជាកំពុងបោះជំហ៊ានទៅរកសកម្មភាពចាស់ដូចមុនពេលដែលបង្ក្រាបនោះទៀតហើយមើលទៅ ?។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៍បានលើកជាសំណួរសួរត្រង់ៗទៅកាន់មន្ត្រីជំនាញនៅក្នុងខេត្តក្រចេះទាំងអស់ដែរថាបើជ្រុលជាបង្ក្រាបជិតអស់ទៅហើយហេតុអ្វីបានជាមិនធ្វើអោយមានប្រសិទ្ធិភាពរហូតទៅហេតុអ្វីបិទបានតែមួយចម្អិនកំពិសនោះទៅវិញ ឬមួយក៍ធ្វើអោយតែល្អមើលនោះទេ បើគង់តែបើកដដែលមិនចាំបាច់ទប់ស្កាត់ទៀតធ្វើអីដើម្បីកុំអោយក្រុមឈ្មួញទាំងអស់នោះគាត់ខាតពេលវេលារត់ការ ? ។

ប្រភពបានលួចបង្ហើបឲ្យដឹងថា មេឈ្មួញឈើក្រហមទាំងបីនាក់នោះមានឈ្មោះទី ១ ទឹម​ ទី២ ភារម្យ ទី៣ ភារ៉ាត់ ដែលជាមេឈ្មួញដុះស្លែរជាយូមកហើយនៅខេត្តក្រចេះ ?។

មជ្ឃដ្ឋានប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើអាជ្ញាធរខេត្តក្រចេះ ពិសេសលោក ឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន អាចធ្វើតាមការសន្យាមុខវេទិការមហាជនបានដែរឬយ៉ាងណា ? ចំពោះមេឈ្មួញឈើដុះស្លែរខាងលើ? ៕ ព័ត៌មានលំអិតមានផ្សាយក្នុងកម្មវិធីទូរទស្សន៍ Thumb Post នាពេលបន្តិចទៀតនេះ…