កាន់តែវីវរហើយផ្អើលកក្រើក facebook រឿងស្នេហាលួចលាក់របស់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ធ្វើឲ្យស្ត្រីម្នាក់ ឈឺចាប់រហូតលេបថ្នាំសម្លាប់ខ្លួន


ភ្នំពេញៈ លោក សួន បវរ ដែលប្រជាពលរដ្ឋទូទៅនៅខេត្តបន្ទាយមានជ័យតែងតែគោរពស្រលាញ់ក្នុងតួនាទីជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរងការចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាក្រៅផ្លូវការ និងធ្វើឲ្យស្ត្រីជាគូស្នេហ៍ម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ត្រីពេទ្យកាលម៉ែត កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ បន្ទាប់ពីនាងខកចិត្ត ឈឺចិត្ត ត្បិតចាញ់បោកប្រុសព្រាន។

ម្តាយស្ត្រីរងគ្រោះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា កូនស្រីរបស់គាត់ឈ្មោះ ឡៃ សូភី អាយុ៤០ជាង ហើយកូនស្រីគាត់ មានទំនាក់ទំនងស្នេហាជាមួយលោក សួន បវរ តាំងពីលោកមិនទាន់ឡើងកាន់តំណែងជាអភិបាលខេត្តបន្ទាយមាជ័យមកម៉្លេះ។

និយាយរៀបរាប់ទាំងទឹកភ្នែក ម្ដាយស្ត្រីរងគ្រោះ បន្តថា រូបគាត់រាល់ថ្ងៃនេះ គឺរស់នៅដោយសារកូនស្រីរកស៊ីចិញ្ចឹម បើអត់ពីកូនស្រីគាត់ តើឲ្យគាត់ទីពឹងអ្វី? ឥឡូវនេះ កូនស្រីរបស់គាត់ កំពុងប្រឈមុខនឹងគ្រោះថ្នាក់ទៀត ព្រោះរយៈពេល២ថ្ងៃហើយ ដែលកូនស្រីរបស់គាត់ដេកក្នុងមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡើយ។

បើតាមស្ត្រីជាម្ដាយ មូលហេតុដែលនាំឲ្យកូនស្រីរបស់គាត់ កំពុងទទួលការសង្គ្រោះអាយុជីវិតនោះ ដោយសារនាងលេបថ្នាំសម្លាប់ខ្លួន ព្រោះលោក សួន បវរ មិនព្រមចេញមុខទទួលខុសត្រូវចំពោះកូនស្រី ធ្វើឲ្យនាងមិនអាចទ្រាំទ្រចំពោះការឈឺចាប់ ដែលលោក សួន បវរ កុហសបោកចិត្តយកខ្លួនប្រាណកូនស្រី(ស៊ីឆ្អែតមិនទទួលខុសត្រូវ)។

សូមជម្រាបថា មុនពេលស្ត្រីឈ្មោះ ឡៃ សូភី ជាស្រីស្នេហ៍លោក សួន បវរ លេបថ្នាំសម្លាប់ខ្លួនោះ គាត់បានទូរស័ព្ទប្រាប់សារព័ត៌មានទាំងទឹកភ្នែកថា នាងបានទិញថ្នាំចំនួន៦០គ្រាប់ សម្រាប់លេបសម្លាប់ខ្លួន។ នាងមិនចង់រស់ទៀតទេ ដោយសារជីវិតរបស់នាង រស់នៅគ្មានន័យ។

ជាមួយគ្នា ថ្មីៗនេះ នាង ឡៃ សូភី ក៏បានបង្ហោះសារទម្លាយរឿងឈឺចាប់ក្នុងចិត្តជាច្រើន ជុំវិញទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក។ ហើយសារចុងក្រោយនាងបានសរសេរយ៉ាងដូច្នេះថា ខ្ញុំសុំលាអ្នកទាំងអស់គ្នារហូតហើយ ប្រហែលជាខ្ញុំស្លាប់”…. ”ខ្ញុំលាអ្នកទាំងអស់គ្នាហើយ លាទាំងអាល័យ កុំអភ័ព្វដូចជាតិនេះ”។ ហើយរហូតដល់ថ្ងៃទី១៨ ខែមេសា ជាថ្ងៃនាងលេបថ្នាំសម្លាប់ខ្លួន នាងបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ So Phy ថា ខ្ញុំលាហើយមិត្តទាំងអស់គ្នា លាទាំងអាល័យ គ្មានថ្ងៃវិលវិញ”

រឿងរ៉ាវស្នេហាលួចលាក់រវាងអភិបាលខេត្តបន្ទាយមានជ័យ និងស្ត្រីឈ្មោះ ឡៃ សូភី ខាងលើនេះ អង្គភាពសារព័ត៌មាន Thumb Post មិនអាចទំនាក់ទំនងសុំការពន្យល់បានឡើយនៅថ្ងៃនេះ។ យ៉ាងណា បើតាមការបញ្ជាក់ពីម្ដាយស្ត្រីរងគ្រោះ ទោះបីលោកអភិបាលប្រកែកមិនទទួលខុសត្រូវ ប៉ុន្តែរូបគាត់បានដឹង ហើយកូនស្រីរបស់គាត់ ក៏បានដឹង និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសង្គ្រោះបន្ទាន់នៅឡើយ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ការិយាល័យអង្គភាព Thumb Post  សូមបញ្ជាក់ផងដែរថា ការផ្សាយខាងលើនេះមិនមែនក្នុងន័យមូលបង្កាច់បង្ខូចបុគ្គលណាមួយឡើយ ការិយាល័យ Thumb Post រីករាយនឹងបំភ្លឺជួនបើផ្សាយខុសពីការពិត ៕