វ៉ាគ្នាទាក់ដៃចង្កួតខ្ទាតទៅចូលឡានដឹកដីកិនស្លាប់ភ្លាមៗ


ខេត្តតាកែវ ៖ ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់បើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់និងខ្វះការប្រុងប្រយ័ត្នទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលចូលកង់រថយន្តដឹកដីកិនស្លាប់ភ្លាមៗ។ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ព្រោះតែខ្វះការប្រុងប្រយ័ត្ននេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ចំណុចភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

តាមការឲ្យដឹងពីប៉ូលីសស្រុកបាទីប្រាប់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ែល សម្ភស្ស អាយុ១៩ឆ្នាំ រស់នៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះបើកបរម៉ូតូម៉ាកស្កុបពី ព័ណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1 HI 5216 ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានបើកវ៉ាជែងម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរស្របទិសគ្នាក៏ទាក់ដៃចង្កូតបណ្តាលឲ្យដួល គាប់ជួនពេលនោះមានរថយន្តដឹកដីដែលកំពុងបើកបរស្របទិគ្នាដែរនោះបានមកដល់កិនជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។ 


ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីបានចុះដល់វាស់វែងធ្វើកំណត់ហេតុនិងដកហូតវត្ថុតាងម៉ូតូជនរងគ្រោះនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី ចំណែកសពក្មេងស្រីរងគ្រោះបានប្រគាល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕FacebookTwitterWhatsAppTelegram