ល្បែងស៊ីសង កើតឡើង យ៉ាង រាលដាល នៅ ខណ្ឌពោសែនជ័យ ប៉ះពាល់ ដល់ សន្តិសុខ សង្គម

ភ្នំពេញ; ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ដូនកុក សង្កាត់ បឹងធំ ខណ្ឌ ពោសែ នជ័យ បាន ឲ្យ ដឹងថា មាន ល្បែងសីុ សង ជាច្រើនកន្លែង ដែល ស្ថិតនៅ ក្នុង ភូមិ សាស្រ្តនោះ ជាច្រើន ប្រ ភេ ទ ដូចជា ល្បែង ជល់មាន់ បៀរ អា ប៉ោង កន្ទុយលេខ ហើយល្បែង ទាំង នោះ ជាឆ្នាំងបាយ របស់លោកមេប៉ុស្តិ៍ លោកអធិការនិង លោកអភិបាលខណ្ឌពោសែនជ័យ។

ប្រជាពលរដ្ឋ អំពាវនាវ ឲ្យ លោក សរ ថេត ស្នងការ ន គរបាល រាជធានី ភ្នំពេញ និង ឯកឩត្តម ឃួង ស្រេង អ ភិបាល រាជធានីភ្នំពេញ មេត្តា ជួយ ចាត់វិធានការ ទប់ស្កាត់ ល្បែង ស៊ី សង ប្រកបដោយ ប្រសិទ្ធភាព ដើម្បី ពង្រឹង សន្តិសុខ សង្គម ។

ប្រជាពលរដ្ឋ បានអោយដឹងថា មន្ត្រី អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច ក្នុង ខណ្ឌពោសែនជ័យ មិន ហ៊ាន ចាត់វិធាន ការ បង្ក្រាប ប ន ល្បែង ទាំងនេះទេ ព្រោះ ម្ចាស់ ល្បែង បានបង់ លុយ អោយ សមត្តកិច្ច អស់ហើយ បាន ជាមិនបង្ក្រាប ប្រជាពលរដ្ឋ បា ន បន្តទៀតថា អាប៉ោង និង ល្បែង ជល់មាន់ ទាំង នោះ មាន ខ្នងបង្អែក យ៉ាងរឹងមាំ ចាំ ជួយ ដោះស្រាយ គ្រប់ពេល វេលា ។


ប្រភពពី ប្រជាពលរដ្ឋ និយាយ បើអា ជ្ញាធរ និង សមត្តកិច្ច មិនហាន បង្ក្រា ប បានន័យថា បាន ទទួលលាភ ស ក្ការ:ពីម្ចាស់ សង្វៀននេះ ហើយ អ្នក បើកល្បែង ស៊ីសងនៅចំណុច ភូមិ ខាងលើ បានបង់លុយអោយសមត្តកិច្ច អញ្ចឹង បានជាបើកលេងមិនខ្លាច ញញើត បន្តិចសោះ ធ្វើអោយ ប្រជា ពលរដ្ឋ ព្រួយបារម្មយ៉ាងខ្លាំង ពី ភូមិ ឃុំ មានសុវត្តិភាព របស់ ពួក គាត់ ៕