អុញនោះ បែកធ្លាយប្រធានក្រុម និង អនុប្រធាន ទទួលលុយគោលនយោបាយចំនួន៥ម៉ឺនដុល្លារពី លោក ហ៊ីង ប៊ុនហៀង ហើយស៊ីដាច់កូនក្រុម ពីករណីដីបឹងរួមឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ?

ខេត្តកណ្តាល ៖ កាលពីខែ មករា ឆ្នាំ ២០១៩ កន្លងមកនេះ ប្រជាជនឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នា ចេញពីផ្ទះសំបែង ទៅកាន់សាលាឃុំ សាលាស្រុក នឹងបាននាំគ្នា បិទផ្លូវជាតិលេខ២ ជាដើមដើម្បីអោយខាងក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ក៏ដូចសាលាខេត្ត ជួយដោះស្រាយលុយគោលនយោបាយ ក្នុងប្រជាជនម្នាក់ យ៉ាងហោចណាស់ ក៏បាន ២៥០ ដុល្លារ ដែរ ។

នៅក្នុងអំឡុងតវ៉ា គឺមានប្រជាជនប្រមាណ ៣៣ នាក់បានរើសគ្នា ជាក្រុម១ ដែលតំណាងអោយ ប្រជាជនឃុំបឹងខ្យាងទាំងមូល ក្នុងការដឹកនាំ រឺ ការចចារ ជាដើម ។ ក្នុង៣៣នាក់នោះត្រូវបានជ្រើសរើសជាប្រធាន ឈ្មោះលោក សុន ខេមរ៉ា និង លោក អ៊ឹម តារ៉ា ហៅ តន ជាអនុប្រធាន ដែលអ្នកទាំង២ នាក់នេះជាអ្នកដឹកនាំ និង សកម្មបំផុត ដោយមិនខ្លាចអ្វីទាំងអស់ ។

ជាលទ្ធផល នៃការតវ៉ា បានបញ្ចប់ទៅ ដោយខាងក្រុមហ៊ុន បានចេញមុខធ្វើសាលារៀន និង ចាក់ផ្លូវបេតុង ក្នុងឃុំបឹងខ្យាង ព្រមទាំង ប្រគល់លុយគោលនយោបាយ ទៅអោយប្រជាជនទាំងមូលក្នុងឃុំ ក្នុងម្នាក់ ទទួលបាន ១០០ ដុល្លារ ។

តែហាក់សំអាតមិនស្អាត នៅសល់កូនក្រុម ប្រមាណ ៣០នាក់ បានចេញមុខសុំថវិកា ១នាក់ពាក់ដុល្លា ដែលលោក ហ៊ីង ប៊ុនហៀង បានសន្យាអោយ កាលពីថ្ងៃទី 26 ខែមករា ឆ្នាំ ២០១៩ ក្នុងឳកាសបើកការដ្ឋានសាងសង់សាលារៀន រហូតដល់ពេលនេះ មិនដឹងនៅទីណា ?សូមស្តាប់សំដី ពួកគាត់ ដែលក្រុមការងារសំភាស កាលពីថ្ងៃទី 26 ខែមិថុនា កន្លងមក ។

តាមប្រភពមួយផ្សេងទៀត មានចំងល់ថា ហេតុដូចម្តេច លោក សុន ខេមរ៉ា និង លោក អ៊ឺម តារ៉ា ដែលជាប្រធាន និង អនុប្រធាន មិនព្រមចេញមុខផុលផុស ដូចមុនៗ ទុកអោយកូនក្រុមរងទុក្ខវេទនា រឺមួយបានទទួលលុយ ពីលោក ហ៊ីង ប៊ុនហៀង ចំនួន ៥ម៉ឺនដុល្លារ យកទៅចែកគ្នា បាត់ទៅហើយ ទេដឹង ?

ប្រជាជនថា បើអ្នកទាំង២ បានទទួលលុយ ៥ម៉ឺនដុល្លារ ហើយសំងំឈឹង តែ២នាក់នោះ គឺយូរមិនឆាប់ រឿងនេះនឹងត្រូវបកអាក្រាត ជាក់ជាមិនខាន ។ពិសេស អ្នកតា បឹងខ្យាង សាកសិទ្ធ ណាស់ មិនទុកអោយមនុស្សក្បត់ក្រុម រស់បានសុខស្រួល នោះទេ ។

ភ្នាក់ងារ Thumb Post យើងនៅមិនទាន់រកការបំភ្លឺ ពីលោក សុន ខេរ៉ា និង លោក អ៊ឹម តារ៉ា បាននៅឡើយទេគិត្រឹមថ្ងៃនេះ ៕