បែកធ្លាយលិខិតល្បីទៀតហើយថា អភិបាលរងស្រុកត្បែងមានជ័យ សុំសម្តេចស ខេង ឡើងតំណែង

បែកធ្លាយ​លិខិតរបស់លោ​​​​​​​​​​កលឹម ម៉ៅ អ​​​​​​​​ភិបា​​​​​​​​​​​​​លរងស្រុកត្បែងមា​​​​​​​​នជ័​​​​​​​​​​​​យ នៃ​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះវិហារស្នើសុំសម្តេច​​​​​​​​​​​​​​ក្រឡាហោម ​​​​​​​​ស ខេង ​​​​​​​​​ឧបនាយ​​​​​​​​​​​​​​​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​​​​​​​​​​​​​​​​​​​​​​​ហាផ្ទៃ សុំផ្ទេរក្រប​​​​​​​​​​​​​​​ខ័ណ្ឌពីមន្ត្រីរាជ​​​​​​​​​ការ​​​​​​​​​​​​​​​​​​​​​​ស៊ីវិល មកបម្រើការងារ​​​​​​​​ជាម​​​​​​​​​​​ន្ត្រីក្របខ័ណ្ឌនគរ​​​​​​​​បាល​​​​​​​​ជាតិ​​​​​​​​នៃក្រសួងម​​​​​​​​​​​​​​ហា ផ្ទៃ និងសូម​​​​​​​​​តែងតាំង​​​​​​​​​​​​​​​​​​មុខតំណែ​​​​​​​​​​ងជាស្នងកា​​​​​​​​​​​​​​​​​​​ររង នៃស្នងការដ្ឋាននគ​​​​​​​​របាល​​​​​​ខេត្តព្រះវិហារ ។ ​នេះបើយោងតាមលិ​​​​​​​​​​​ខិត​​​​​​​​​​​​​ចុះថ្ងៃទី២៥ ខែ​​​​​​​​​​​​​​​​​​​​​​​​​​​កក្កដា ឆ្នាំ២​​០១៩។

ការធ្វើលិខិត​នេះ គឺតាមរយៈលោ​​​​​​​​​​​​​​​​​​កស្នងការ នៃស្នងការដ្ឋាននគរ​​​​​​​​បាលខេ​​​​​​​​​​ត្តព្រះវិហារ និងលោ​​​​​​​​កអភិបា​​​​​​​​ល ​​​​​​​​​​​​​​​​​​​​​​​នៃគណៈអភិបាល​​​​​​​​​​​​​​​ខេត្តព្រះវិហារ។
ខ្លឹមសា​​​​​​​​​​​​​​រលិ​​​​​​ខិត:

ខ្ញុំបា​ទឈ្មោះ លឹម ម៉ៅ ឆ្នាំកំណើ​​​​​​​​​​​​​​ត ១៩៧១ អត្តលេ​​​​​​​​​​​ខមន្ត្រីរាជការ ១៧១០​​​​​​​​៧០០០​​​​​​​​​​​​​​​​​​​​​​​៥៥ ឋានន្តរស័ក្តិឧត្តម​​​​​​​​​​​​​​​​​​​​​​មន្ត្រីថ្នាក់លេខ៦ ឋានៈជា​​​​​​​​អភិបាល​​​​​​​​​រងស្រុកត្បែងមាន​ជ័យ ​​​​​​​​នៃខេត្តព្រះវិហារ ។ សូមគោរ​​​​​ពជូនសម្តេចក្រឡាហោ​​​​​​​​​​​​​​​​​​​​​​​​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​​​​​​​​​​​​​​​ហាផ្ទៃជាទី​គោរព​​​​​​​​ដ៏ខ្ពង់​​​ខ្ពស់
តាមរយៈ​ -លោកអភិ​បាល នៃ​​​​​​​​គណៈ​​​​​​​​​​​​​​​អភិបាលស្រុកត្បែង​​​​​​មានជ័យ
-លោកស្នងការ នៃស្នងកា​រដ្ឋាននគរបាល​​​​​​​​​​​​​​​​​​​​​​​​​ខេត្តព្រះវិហារ
-ឯកឧត្តមអ​​​​​​​​ភិបាល​​​​​​​​​ នៃគណៈអភិបា​​​​​​ល​​​​​​​​ខេត្តព្រះវិហារ)

កម្មវត្ថុ សំណើសុំផ្ទេរក្របខ័ណ្ឌពីមន្ត្រីរាជការស៊ីវិល ​មកបម្រើការ​​​​​ងារជាមន្ត្រីក្របខ័ណ្ឌន​​​​​​​​​គរបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ នៃក្រសួងមហាផ្ទៃ ​​​​​​និងសូមតែងតាំ​ងមុខតំណែ​​​​​​​​​ងជាស្នង​​​​​​​​ការរ​​​​​​​​​​​​​​​​​​​ង នៃស្នងការដ្ឋានន​​​​​​​​គរបា​​​​​​​លខេ​​​​​​​​​​ត្តព្រះ​​​​​​​​វិហារ ។

តបតាម​កម្មវត្ថុខាង​​លើ ខ្ញុំបាទមា​​​​​​​​​​​​​​​​នកិត្តិយស សូមគោ​​​​​​​​​​​​​​​​​​​រពជម្រាបជូន ​​​​​​​​​​​​​​សម្តេចក្រឡាហោ​​​​​​​​​​​​​ម មេត្តាជ្រាប​​​​​​​​​​​​​​​​ថា៖ ខ្ញុំបាទ
បាន​បម្រើការងា​​រជាមន្ត្រីរាជការ​​​​​​​​ស៊ីវិលអ​​​​​​​​ស់រយៈពេ​​​​​​​ល ​​​​​​​​​២២ឆ្នាំ មកហើ​​​​​​​​​​​​​​យបច្ចុប្បន្នជាអ​​​​​​​​ភិបា​​​​​​​​​​​​​​​​​​​​​​លរងស្រុកត្បែង​​​​​​​​​​មា​​​​​​​​​​​​​​​​​​​​​​​​នជ័យនៃខេត្តព្រះវិ​​​​​​​​ហារបានឆ្លងកាត់​ការ​​សិក្សាទទួលបា​​​​​​​​​​​​​​​​​​​​​​​​​​​នសញ្ញាបត្រឧត្តមរុក្ខកម្ម ខ្ញុំបាទមា​​​​​​​​នបំណង​​​​​​​​​​ចង់ទៅ​​​​​​​​​​​បម្រើ​​​​​​​​​​​​​​​​​​​​​​​​​ការងារជាស្នងកា​​​​​​​​​​​​ររង នៃស្នង​​​​​​​​ការដ្ឋាននគរបា​លខេត្តព្រះវិហា​​​​​​​​​​​​​រវិញ ដើម្បីផ្លាស់ប្តូរបទពិ​​​​​​​សោ​​​​​​​​​​​​ធន៍ និងដើម្បីរួមចំណែ​​​​​​​​កយ៉ា​​​​​​​​​​​​ងសកម្មក្នុងការ​​​​​​​​​​​​​បម្រើ​​​​​​​​​​​​ជាតិមាតុភូមិ ។

សេចក្តីដូច​បានគោ​​​​​​​​​​​រព និងជម្រាបជូនខា​​​​​​​​​​​​​​​​​​​​ងលើ សូមសម្តេច​​​​​​​​​​​​​​​​​​​​​​​​​​​ក្រឡាហោម មេត្តាអនុញ្ញាត​​​​​​​​​​​​​​​ផ្ទេរក្របខ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​និង
តែងតាំងមុខតំ​​​​​​​​​ណែងខ្ញុំបាទ​​​​​​​​​ជាស្នងការរង ​​​​​​​​​​​នៃស្នងការដ្ឋានន​​​​​​​​គរបាល​​​​​​​​​​​​​​​​ខេត្តព្រះវិហា​​​​​​​​​រ ដោ​​​​​យក្តីអនុគ្រោះ ។

ពាក់ព័ន្ធនិងការបែកធ្លាយបែបនេះភ្នាក់ងារយើងមិនអាចសុំការបកស្រាយណាមួយពីលោក លឹម ម៉ៅ អ​​​​​​​​ភិបា​​​​​​​​​​​​​លរងស្រុកត្បែងមា​​​​​​​​នជ័​​​​​​​​​​​​យ បាននៅឡើយទេគិតត្រឹមថ្ងៃនេះ ភ្នាក់ងារយើងនឹងព្យាយាមរកព័តមានពិតជូនមហាជនជ្រាបបន្ថែនៅពេលក្រោយថាពិតឬយ៉ាងណា  ។ ការិយាល័យនិពន្ធ ០១៧​ ៧៦៧​ ៧​៩៨៕​ ប្រភព PN