អាយីឌុបពន្លះអ្នកជិះម៉ូតូdream ៣នាក់ត្រូវស្លាប់ អស់ ពីរនាក់និងរបួសស្រាល១

ខេត្តបាត់ដំបង៖ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកថ្មគោលមួយកន្លែងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់បង្កដោយរថយន្តយីឌុបផ្លូវ៥ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងរបួសស្រាល១
កាលពីវេលាម៉ោ១៨.១៥នាទី ថ្ងៃទី០៤ សីហា ឆ្នាំ២០១៩ ត្រង់ចំណុច ក្រុមទី០១ភូមិបឹងព្រីងឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង លើ កំណាត់ ផ្លូវជាតិលេខ ៥បច្ចុប្បន្ន កំពុងស្ថាបនារវាងម៉ូតូនិងរថយន្ត
ធុនធំ ។

តាមការបំភ្លឺពីកន្លែងកើតហេតុ
បានឲ្យដឹងថា មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ( ១AF-២០៣៨ )
បើកបរក្នុងទិសដៅពីត្បូង ទៅជើង ដល់ចំណុចកើតហេតុ បានជ្រុលចូលទៅគន្លងផ្លូវខាងឆ្វេង ស្របពេលមានរថយន្តម៉ាក វ៉ុលវ៉ូយីឌុប ( VOLVO ) ពណ៍ ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ ៣D-៦៨៣៦. បើកច្រាស់ទិសគ្នាពីជើង ទៅត្បូង បានបុកម៉ូតូហុងដាឌ្រីម ០១៩ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និង អ្នករួមដំណើរម្នាក់ស្លាប់និងរបួស នៅកន្លែងកើតហេតុ ចំណែករថយន្ត និង អ្នកបើកបរបានបើករត់គេចពីកន្លែងកើតហេតុបានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

អ្នកបើកបរម៉ូតូហុងដាឌ្រីមឈ្មោះ សៀន ជី ភេទ ប្រុសអាយុ ២១ ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។
និងអ្នករួមដំណើរឈ្មោះ កូវ ខុង ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ
អ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ លឹម ថៃ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិទំពូងជើងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង របួសស្រាល ។

ករណីគ្រោះថ្នាក់ខាងលើ នេះ ជំនាញបានធ្វើការវាស់
វែងបានត្រឹមត្រូវ និង ដកហូតវត្ថុតាង យកមករក្សាទុក
នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាង
សំណុំរឿងចាត់ការជាបន្តទៅ តាមនីតិវិធី៕