តើអំណាចម្ចាស់សង្វៀនជល់មាន់ដ៏ធំមួយកន្លែងធំកំរិតណា ទើបមិនអាចអោយសមត្ថកិច្ចខេត្តត្បូងឃ្មុំមិនហ៊ានបង្ក្រាបបាន ទុក្ខឲ្យពលរដ្ឋភ័យខ្លាចមិនហ៊ាននិយាយពីវង់ល្បែងនេះ

ខេត្ត ត្បូងឃ្មុំ ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ ដោយការិយាល័យ ThumbPost

ផ្ទុះការរិះគន់ថាលោកប៉ែន រ័ត្ន ស្នងការនរគបាលខេត្តត្បូងឃ្មុំ ក្រអឺតក្រទមក្នុងការទប់ស្កាត់ល្បែងពាលាអាវាសែស្ទើរគ្រប់ប្រភេទដែលកំពុងតែកកើតមានរីកដូចផ្សិតក្នុងខេត្តត្បូងឃ្មំុ ។

មានករណី បើកឲ្យលេងល្បែងស៊ីសងជល់មាន់និងអាប៉ោង គាត់កន្ទុយលេខ យ៉ាងអាណាធិបតេយ្យ នៅក្នុងចំណុចផ្លូវចិនត្រង់ចំណុចគីឡូម៉ែត្រលេខ ២១ ដែលស្ថិតនៅក្នុង ភូមិរំចេក ឃុំ រំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើយោងតាម ក្រុមអ្នកញៀនល្បែងមាន់ជល់ទាំងនោះ បានប្រាប់អង្គភាពទូរទស្សន៍ThumbPost ថា វង់ល្បែងដ៏ធំនេះ បើកលេងជាយូណាស់មកហើយ ហើយម្ចាស់បើក ល្បែងមាន់ជល់អាប៉ោងកន្ទុយលេខនេះ គឺមានអំណាចក្រាស់ កអាចបើកល្បែងមាន់ជល់ពាលាអាវាសែ នៅចំណុចខាងលើបានយ៉ាងរលូនដោយពុំមាន បុគ្គលណាម្នាក់ ចុះបង្ក្រាប នោះឡើយ យោងតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ម្ចាស់សង្វៀនមាន់នេះប្រហែលជាមានខ្នងមានបក្សមានពួកមានអំណាចធំហើយ ទើបពុំមានអាជ្ញាធរក្នុងខេត្តមកបង្ក្រាបម្តងណានោះទេ។គ្រាន់តែ សមត្ថកិច្ចមកប្រាប់ បង្ហើយមិនឱ្យលេងនៅពេលដែលថ្នាក់ជាតិចុះមកខេត្តម្ដងមួយកាលតែប៉ុណ្ណោះ។

ទាក់ទងទៅនឹងបញ្ហាដែលក្រុមអ្នកញៀនល្បែងបានលើកឡើងខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ លោកបានឆ្លើយថាលោកបានបញ្ជារទៅអធិការស្រុកមេមត់ហើយ ។

ជុំវិញការបញ្ជារឲ្យអធិការស្រុកមេមត់ទៅមើលនិងបង្ក្រាបសង្វៀនមាន់និងអាប៉ោង ពីសំណាក់លោក ប៉ែន រ័ត្ន ស្នងការខេត្ត លោកអធិការស្រុកមេមត់បានត្រឹមឆ្លើយថាគ្មានបទល្មើសតែប៉ុណ្ណោះ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋបានរិះគន់ចំៗថា
ករណីជល់មាន់បៀអាប៉ោងកន្ទុយលេខដុះស្លែមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋ យើងបាត់ថវិកាជាពិសេសនោះគឺធ្វើឲ្យប្តីកូនៗរបស់ពួកគាត់ មិនគិតធ្វើការរកស៊ីចិញ្ចឹមគ្រួសារ គិតតែពីញៀនលេងល្បែងចាញ់អស់ពីខ្លួនក៏មាន ។

ប្រជាពលរដ្ឋសំណូមពរដល់លោក នេត សាវឿន អគ្គស្នងការនរគបាលជាតិ មេត្តាចុះស៊ើបអង្កេតនិងពិនិត្យផង កុុំឲ្យមេបនល្បែងខាងលើ បំភាន់ភ្នែកប្រជាពលរដ្ឋនិងសមត្ថកិច្ចបែបនេះ។

ThumbPost ផ្សាយតាមសំណើរ ប្រភពរាយការណ៌របស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បី ចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត្យយុត្តិធម៌ សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕