ទំនាស់ព្រំដីជនរងគ្រោះឈ្មោះ នី អៀម និងថៅកែការាសាំង ម៉ី សាវ៉ាន ហៅ ម៉ឹង សន្យាដោះស្រាយវាស់វែងនៅថៃ្ងច័ន្ទ ដើមសប្តាហ៌ក្រោយ ក្រោមចំណាត់ការរបស់លោក ភួន ឈីម អភិបាលស្រុកបាទី


ក្រោយពេលដែល Thumb post បានធ្វើការចេញផ្សាយអំពីសកម្មភាពរបស់លោក ភួន ឈីម អភិបាលស្រុកបាទី ដោយលើក ចំណុចអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកផ្សាយផងដែរនោះ ក្នុងនោះមានមតិសាធារណៈជនជាច្រើន បានផ្ញើសារមកអង្គភាពយើង ដោយសំណូមពរថា ករណីរឿងទំនាស់ដីមួយនេះ មិនគួរណា Thumb post លើកយកចំណុច អភិក្រមទាំង៥ មករិៈគន់នោះទេ ការធ្វើនេះអាចធ្វើឲ្យមហាជន ជាពិសេសគឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដាក់បន្ទុកលើរូបលោក អភិបាលស្រុក ជាផលមិនល្អសម្រាប់អាជ្ញាធរដែនដី ស្រុក។

តាមរយៈការផ្ញើសារ ក៏ដូចជាការខមិនចង់បានព័ត៌មានច្បាស់ការណ៌របស់មហាជននេះ ការដែលអង្គភាព Thumb post លើក យកចំណុចអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកផ្សាយភ្ជាប់នេះ ក៏ព្រោះថា ទាំងអស់នេះគឺជាសំណូមពរ ស្នើសុំពីប្រជាពលរដ្ឋ ព្រោះតែសំណើជាច្រើននេះ ជនរងគ្រោះស្នើសុំការជួយពីសាលាស្រុកឲ្យវាស់វែងព្រំដី ផ្តល់យុត្តិធម៌ជូន ជនរងគ្រោះ គឺមានរយៈពេលរាប់ខែណាស់ទៅហើយ ប៉ុន្តែការឆ្លើយតបហាក់បីដូចជាមិនសូវមានការអើពើសោះឡើយ ទើប ប្រភពជាច្រើននោះសុំឲ្យអង្គភាពសារព័ត៌មានយើង លើកយកអភិក្រមទាំង៥មកផ្សាយចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ក្នុង គោលបំណងសុំឲ្យថ្នាក់ដឹកនាំកំពូលចាប់អារម្មណ៌ និងជម្រុញឲ្យអាជ្ញាធរស្រុកបាទីនេះ មានចំណាត់ការជួយជនរងគ្រោះបាន ខ្លះ ។

ជាលទ្ធផលក្រោយពេលដែលអង្គភាពយើងបានផ្សាយរួចហើយនោះ នៅថ្ងៃព្រហស្បតិ៍ ៣១ ខែតុលា ២០១៩ ម្សិលមិញនេះ
លោក ភួន ឈីម អភិបាលស្រុកបាទី បានកោះហៅភាគីទំនាស់ទាំងពីរ ជាពិសេសគឺខាងជនរងគ្រោះឈ្មោះ នី អៀម ឲ្យចូល រួមដោះស្រាយបញ្ចប់បញ្ហានៅសាលាស្រុកតែម្តង តែដោយពេលវេលាខ្លីពេក លោក ភួន ឈីម បានសន្យាថា នៅថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ រូបលោកនឹងឲ្យគណៈកម្មការស្រុកចុះវាស់វែងព្រំដីជូនពលរដ្ឋ តាមសំណូមពរ ។

ប្រភពពីសាលាស្រុកបាទី សុំមិនឲ្យបញ្ចេញឈ្មោះបានលើកឡើងថា ក្រោយពេលដែលបណ្តាព័ត៌មាននៅក្នុងស្រុកមួយចំនួន
បានចេញផ្សាយ គេឃើញថា សំណុំរឿងដីធ្លីមួយចំនួនដែលកប់ចោលនៅក្នុងសាលាស្រុក គឺត្រូវបានរូបលោក ភួន ឈីម ធ្វើ ការចាប់អារម្មណ៌ និងយកចិត្តទុកដាក់ជាងពេលមុនឆ្ងាយណាស់ ហើយអ្វីដែលគេមើលឃើញនោះ គឺលិខិតស្នាមរបស់ជន រងគ្រោះឈ្មោះ នី អៀម ក៏ត្រូវបានអាជ្ញាធរស្រុក ប្រមូលយកមកដោះស្រាយ ជូនរូបគាត់ផងដែរ ។

សម្រាប់ការលើកឡើងរបស់សាធារណៈជន ក្នុងករណីអង្គភាពយើងលើកយកអភិក្រមទាំង៥ មកផ្សាយរិៈគន់ផងដែរនេះ វាជា ការពិត នេះជាសំណូមពររបស់ប្រភពស្នើសុំ ដែលតម្រូវសុំឲ្យអាជ្ញាធរស្រុកយកចិត្តទុកដាក់ជួយពលរដ្ឋក្នុងមូលដ្ឋានខ្លួន ក្នុង ករណីនេះ ប្រសិនបើមានកំហុសឆ្គងព្រោះតែការប្រើពាក្យពេចន៌ ឃ្លោងឃ្លា មិនសមរម្យ ហើយតម្រូវឲ្យអង្គភាពសារព័ត៌មាន
យើងសុំទោសគឺយើងអាចធ្វើបាន ប៉ុន្តែអ្វីដែលជាសំណូមពររបស់ពលរដ្ឋក្នុងស្រុក ពលរដ្ឋសង្ឃឹមថាអាជ្ញាធរស្រុកបាទី អស់ លោកចាំបាច់ត្រូវជួយឲ្យបានឆាប់ ពីព្រោះថា អាជ្ញាធរស្រុក ជាម៉ែជាឪ របស់រាស្ត្រ ។

សម្រាប់ព័ត៌មានខាងលើ សម្ព័ន្ធមិត្តព័ត៌មានអនឡាញយើង បានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក ភួន ឈីម អភិបាលស្រុក បាទីផងដែរ កាលពីម្សិលមិញនេះ ប៉ុន្តែរូបលោកប្រាប់ថា ជាប់រវល់បើកបវេសនៈកាល មិនមានពេលទំនេសម្រាប់បំភ្លឺរឿងខាង លើនេះទេ អង្គភាពយើងនឹងព្យាយាមយកអំពីចំណាត់ការរបស់អាជ្ញាធរស្រុកបាទី លើទំនាស់ព្រំដីមួយនេះ ផ្សាយជូនមហា ជនជ្រាបនៅពេលក្រោយ ៕