ទូកដឹកឈើមួយគ្រឿងអស់លក្ខ័ជាប់អន្ទាក់អាវុធហត្ថខេត្តក្រចេះ

ក្រចេះ ÷នៅវេលាទៀបភ្លឺថ្ងៃទី១៤,វិច្ឆិការឆ្នាំ២០១៩កម្លាំងអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ដែលដឹកនាំដោយលោក អឹុម ចិត្រា មេបញ្ជារការកងរាជអាវុធហត្ថស្រុកចិត្របុរី បានចុះបង្ក្រាបទូកដឹកឈើបានចំនួនមួយគ្រឿងនៅលើផ្ទៃទឹក ក្នុងទន្លេមេគង្គ ត្រង់ចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរីុ ខេត្តក្រចេះ ។

  ក្រោយពីទទួលបានបទបញ្ជាររបស់ឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុបានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងសើុបអង្កេតនៅតាមដងទន្លេមេគង្គក៍បានប្រទះឃើញទូកឈើព្យាងមួយគ្រឿងបានបណ្តែតខ្លួនពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបបានភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពេលពួកគេក៍លោតចូលក្នុងទឹកគេចខ្លួនបាត់ស្រម៉ោលទាំងព្រលឹងចុងសក់។

បើតាមការអោយដឹងពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ឈើមានចំនួនមួយទូកព្យាងហើយមានចំនួនប្រហែល១០ម៉ែត្រគូបតែមិនទាន់បានវាស់វែងពិតប្រាកដនោះទេដោយកម្លាំងរបស់លោកក្រោយពេលបង្ក្រាប ក៍បានប្រគល់ទៅអោយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែងនិងចាត់ការទៅតាមនិតិវិធីនៃច្បាប់ ហើយម្ចាស់ឈើឈ្មោះអ្វីនោះក៍កម្លាំងលោកមិនទាន់បានដឹងនោះដែរព្រោះពួកគេបានលោតទឹកគេចខ្លួនបាត់។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះបានមានចម្ងល់សួរត្រង់ៗថាតើហេតុអ្វីបានជាពួកគេមិនដែលឃើញខាងជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបានដោយខ្លួនឯងចឹងឬមួយក៍ចាំតែទទួលប្រយោជន៍ពីបទល្មើសបានជាឃើញតែកម្លាំងអាវុធហត្ថជាអ្នកចាប់បានហើយប្រគល់អោយតែហូតបែបនេះឬមួយក៍មិនមានអ្នកចុះធ្វើការហើយចាំតែទទួលផលស្រាប់បែបនេះ។