ឃាត់​រថយន្ដ​វេ​អង​(V1)ធុន​ធុនធំ១គ្រឿងរបស់ឈ្មោះ យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើគ្មានច្បាប់ជាង៤០ម៉ែត្រគូបបង្កប់ក្រោមបេអង្កាម !

ចេញផ្សាយថ្ងៃសៅរ៍ ទី០៨ កុម្ភ: ឆ្នាំ២០២០

ព្រះវិហារ ÷ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង៩ជាងយប់ ក្រុមអ្នកសារព័ត៌ជាច្រើនអង្គភាពបានសហការជាមួយកម្លាំងបរិស្ថានបឹងពែរ ដែលឈរជើងនៅមុខផ្សារទ្រីភាពទន្លេម្រិច ក្នុងខេត្តព្រះវិហារបានឃាត់រថយន្ត១គ្រឿងប្រភេទវេអង (V1)​ ។

ប្រភពអះអាងថា ឈ្មោះ បញ្ញា ជាអ្នកនាំផ្លូវ ត្រូវជាក្មួយម្ចាស់ឈើឈ្មោះ យ៉េង និងប្រពន្ធឈ្មោះ ស៊ុន លី សព្វថ្ងៃរស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។ រថយន្តនេះដឹកឈើបង្កប់ក្រោមបេអង្កាម ចំនួនសាច់ឈើជាង 40ម៉ែត្រគូប ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៦២ លុះមកដល់ចំណុចមុខផ្សាទ្រីភាព រថយន្តខាងលើត្រូវបានមន្ត្រីបរិស្ថានត្រួតពិនិត្យឃើញឈើពេញដាក់បេអង្កាមគ្របពីលើ។

បច្ចុប្បន្នវត្ថុតាងឈើអារជាគ្រឿងផ្ទះ និងរថយន្តខាងលើត្រូវបានមន្ត្រីបរិស្ថានស្នាក់ការបឹងពែទល់មុខផ្សារទី្រភាព យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

​ ​