​នាយ​ទា​ហ៊ាន​ម្នាក់​បាន​ជាន់មីន​ផ្ទុះ​បណ្តាល​ឱ្យស្លាប់​ភ្លៀមៗនៅក្នុង​ខ្សែត្រៀម​ជួរមុខរ​វៀង​កម្ពុជា​-​ថៃ​ខណៈ​រូបគាត់​កំពុង​បេសកម្ម​ដើរល្បាត

ព្រះវិហារ​៖​នាយ​ទា​ហ៊ាន​ម្នាក់​បាន​ជាន់មីន​ផ្ទុះ​បណ្តាល​ឱ្យស្លាប់​ភ្លៀមៗនៅក្នុង​ខ្សែត្រៀម​ជួរមុខរ​វៀង​កម្ពុជា​-​ថៃ​ខណៈ​រូបគាត់​កំពុង​បេសកម្ម​ដើរល្បាត។

​ហេតុការណ៍​ដ៏​គួរឱ្យ​សោកសង្រេង​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងត្បូង​អន្លុង​រាំង​ជើងភ្នំ​៥០០​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

ថ្ងៃទី ១៤ កុម្ភៈឆ្នាំ ២០២០ កងអនុសេនាធំទី ៣វរសេនាតូចលេខ៣៨៥ បានចាត់កម្លាំងដើរល្បាត ចំនួន ៤ នាក់និងអាវុធចំនួន៤ដើម ដឹកនាំកម្លាំងដោយលោកស៊ីមស៊ុនអនុសេនីយ៍ទោ ជាមេបញ្ជាកាកងរអនុសេនាតូចលេខ២ កងអនុសេនាធំទី ៣ សហការជាមួយកងកម្លាំងប៉ូលិសព្រំដែន វរៈសេនាតូច១០៥ ចំនួន ៣នាក់និងអាវុធ៣ដើមផងដែរ ដើម្បីដើរល្បាត់តាមបន្ទាត់ព្រំដែន កម្ពុជាថៃ ការដែលបាត់នោះ ចាប់ពីចំណុចVA៧១.៣២២.៩១.១៦៤.ទៅដល់ចំណុចVA៧១.៤៩១.៩១.៥៧៨ ក្នុងភូមិសាស្ត្រភ្នំ៣៩៨តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ លុះត្រឡប់មកទីតាំវិញដល់ចំណុច VA (៧០.៨៩៧.៩១.៥៥៩ លោកព្រិន្ធបាលឯក ជិន ហ៊ាត់ អត្តលេខ២០៣១៧៧ មុខងារ នាយក្រុម២ កងអនុសេនាតូចលេខ២ កងអនុសេនាធំទី៣វរៈសេនាតូចលេខ៣៤៥បានសុំដើកាត់មកកន្លែងមុនហើយលោកព្រន្ធបាលឯក ជិន ហ៊ាត់ បានដើរចេញពីផ្លូវល្បាតបានប្រហែលជា ២០នាទីក៍បានជាន់មីនចាស់ៗ ដែលសល់ពីសម័យសង្គ្រាម ត្រូវចំដើមទ្រូងនិងបំពង់ក ហើយនិងដាច់ជើងខាងស្ដាំ បណ្ដាលឱ្យពលីនៅនឹងកន្លែង នៅវេលាម៉ោង១២: នឹង១០នាទី បច្ចុប្បន្នសាកសព្វរបស់លោកព្រិន្ទបាលឯក ជិន ហ៊ាត់
ត្រូវបានអង្គភាព ដឹកយកមកប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីនៅ ភូមិសំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ រាយការណ៍ពីឃំុស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ ៕