លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មី ត្រូវពលរដ្ឋរិះគន់ថា សង្វៀនជល់មាន់ អាប៉ោងដ៏ធំ ក្នុងភូមិគ្រួស ឃុំ ព្រែកភ្នៅ ស្រុកពារាំង លេងចាញ់ឈ្នះរាប់មឺុនដុល្លា លោកអធិការមិនហ៊ានបង្ក្រាប ??

ខេត្តព្រៃវែង ៖ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយ​កន្លែង បច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយនៅចំនុចទី១ វាលកប់ខ្មោច ទី២ ក្នុងចំការស្វាយក្រោយផ្ទះចាស់ឈ្មោះអឿន ទី៣ តារាងបាលផ្ទះថ្មីឈ្មោះអឿនដដែល ស្ថិតនៅភូមិគ្រោះ ឃុំ ព្រែកព្នៅ ខេត្ត ព្រៃវែង ។

យោងតាមសេចក្ដីរាយការណ៏បានឲ្យ​ដឹងថា ក្នុង១ថ្ងៃៗបើនិយាយពីម៉ូតូ ហើយនិងឡានរាប់សិបគ្រឿងនោះទេ ដែលចូលទៅលេងកម្សាន្តក្នុងសង្វៀននោះ។ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យយើងដឹងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលទៅតាមផ្លូវលំដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ និង អាប៉ោង ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំនុចទាំង៣ខាងលើនៅពេលគេចាញ់ឈ្នះម្តងៗ ។ ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះជាអ្នកមានជំនាញរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្ ។

បើយោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនមាន់ អាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរ មានមេការម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិទមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោងម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ ជា​ឆ្នាំងបាយ​លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង ឡើងថ្មី នឹងសមត្ថកិច្ចក្នុងខេត្តព្រៃវែង ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ ??? ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ អភិបាលនៃគណ:អភិបាលខេត្ត និងលោកស្នងការខេត្តព្រៃវែង គួរចាត់វិធានការលើលោក ឡុង ប៊ុនធឿន អធិការ ដែលកំពុងបើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង បើកលេងនៅចំណុច​ ÷ ទី១ វាលកប់ខ្មោច ទី២ ចំការស្វាយក្រោយផ្ទះឈ្មោះអឿនចាស់និងទី៣ តារាងបាលផ្ទះឈ្មោះអឿនស្ថិតក្នុងភូមិ គ្រួស ឃុំព្រែកព្នៅ ស្រុក ពារាំង ។

ពលរដ្ឋបន្តថា ប្រសិនបើជា​លោកស្នងការ មេបញ្ជាការនឹងចៅហ្វាយខេត្តព្រៃវែងពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ពីជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ ។

ពាក់ព័ន្ធនឹងការរិះគន់ចំៗរបស់ពលរដ្ឋចំពោះវង់ល្បែង សង្វៀនមាន់ និងអាប៉ោង ខាងលើភ្នាក់ងារ Thumb Post មិនអាចសុំប្រតិកម្មពីលោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង និងលោក ស្នងការខេត្តព្រៃវែងបាននៅឡើយទេគិតត្រឹមថ្ងៃនេះ។

ThumbPost ផ្សាយតាមសំណើរ ប្រភពរាយការណ៌របស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំ ដើម្បី ចូលរួមកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត្យយុត្តិធម៌ សម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕